​ក្រសួង​ការងារ​ឱ្យ​អតីត​បុគ្គលិក​សណ្ឋាគារ​ដឺ​ហ្គ្រេ​ត​ឌ្យូ​ក​ទៅ​បើកប្រាក់​អត្ថប្រយោជន៍​នៅ​ក្រសួង​ការងារ​

209
ចែករម្លែក

ដោយ​៖​ដេប៉ូ​/​ភ្នំពេញ​៖​ក្រសួង​ការងារ និង​បណ្ដុះបណ្ដាល​វិជ្ជាជីវៈ​បានចេញ​សេចក្ដីជូនដំណឹង​មួយ​ឱ្យដល់ អតីត​បុគ្គលិក​សណ្ឋាគា​រ​ដឺ ហ្គ្រេ​ត​ឌ្យូ​ក (The Great Duke) ទៅ​បើកប្រាក់​អត្ថប្រយោជន៍​ដោយផ្ទាល់​ខ្លួន ចាប់​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​នៅ​ទីស្ដីការក្រសួង​ការងារ​។​

ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ការងារ​ដែល​បានចេញ​ផ្សាយ​នៅ​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​នេះ​បានឱ្យដឹងថា​ក្រុមការងារ​ក្រសួង​នឹង​បើក​ថវិកា​ជូន​បុគ្គលិក​ទាំងអស់​ដោយផ្ទាល់​ដៃដល់​សា​ម៉ី​ខ្លួន​នៅ​ថ្ងៃ​សៅរ៍​ទី​៣០​ខែឧសភា​ឆ្នាំ​២០២០​វេលា​ម៉ោង​៨​ព្រឹក​នា​ទីស្តីការក្រសួង​ការងារ​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ​បញ្ជាក់​បន្ថែ​ដោយ​តម្រូវឱ្យ​សា​ម៉ី​ខ្លួន​ត្រូវ​ភ្ជាប់​ឯកសារ​ទៅជា​មួយ​រួមមាន​៖​ទី​១,​កាត​សម្គាល់​ខ្លួន​ជា​បុគ្គលិក​ក្នុង​ក្រុមហ៊ុន​(​ច្បាប់ដើម​)​។​ទី​២,​អត្ដ​សញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែ​ត​ឬ​លិខិតឆ្លងដែន (​ច្បាប់ដើម និង​ភ្ជាប់​ជាមួយ​ច្បាប់​ចម្លង​)​ទី​៣,​សៀវភៅ​គ្រួសារ ឬ​ប័ណ្ណសមាជិក ប​.​ស​.​ស​(​ច្បាប់ដើម និង​ភ្ជាប់​ជាមួយ​ច្បាប់​ថតចម្លង​)​។​

​ទី​៤,​ក្នុងករណី​បុគ្គលិក​ណា​ម្នាក់​ទទួលមរណភាព​ភាគី​ដែលជា​ប្ដី​ឬ​ប្រពន្ធ​ត្រូវ​ភ្ជាប់​ជាមួយ​ឯកសារ​ដែល​បាន​រៀបរាប់​ខាងលើ​និង​ភ្ជាប់​មក​បន្ថែម​ជាមួយ​នូវ​៖​សំបុត្រមរណភាព​រប​ស់​បុគ្គលិក​(​សេចក្ដីចម្លង​សំបុត្រមរណភាព​)​។​សំបុត្រអាពាហ៍ពិពាហ៍​ឬ​សៀវភៅ​គ្រួសារ​(​ច្បាប់ដើម​និង​ភ្ជាប់​ជាមួយ​ច្បាប់​ថតចម្លង​)​និង​អត្តសញ្ញាណ​បណ្ណ​សញ្ជាតិ​ខ្មែរ ឬ​លិខិតឆ្លងដែន អ្នក​មក​បើក​ជំនួស (​ច្បាប់ដើម និង​ភ្ជាប់​ជាមួយ​ច្បាប់​ចម្លង​)​។​

​គួរ​បញ្ជាក់ថា​សណ្ឋាន​គារ​ដឺ​ហ្គ្រេ​ត​ឌ្យូ​ក​(TheGreatDukePhnomPenh)​នៅ​ដើមឆ្នាំ​២០១៨​បានប្រកាស​បិទទ្វារ​ឈប់​ដំណើរការ​ចាប់ពី​ថ្ងៃទី​៣១​ខែធ្នូ​ឆ្នាំ​២០១៩​។​សណ្ឋាន​គារ​មួយកន្លែង​នេះ​លំដាប់​ផ្កាយ​៥ ដែល​អតីត​ជា​សណ្ឋាន​គារ អ៊ី​ន​ធើ​ខន​ធី​ណង់​តា​ល់​ដ៏​មានឈ្មោះ​មួយកន្លែង​នា​រាជធានី​ភ្នំពេញ​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម