​បញ្ជូន​ជនសង្ស័យ​៣​នាក់​ទៅ​តុលាការ​ពាក់ព័ន្ធ​គ្រឿងញៀន​

123
ចែករម្លែក

​ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កម្លាំង​ប្រឆាំង​គ្រឿងញៀន​ខេត្ត​កាលពី​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​បាន​កសាង​សំណុំរឿង​បញ្ជូន​ជនសង្ស័យ​បីនាក់​ទៅ​តុលាការ​។​ក្រោយពេល​កម្លាំង​ចាប់ខ្លួន​បានជា​បន្តបន្ទាប់​កាលពី​រំលង​អា​ធ្រា​ត្រ​នៅ​ចំណុច​ភូមិ​ជ្រៃ​កោង​សង្កាត់​ស្លា​កែ​ត​ក្រុង​បាត់ដំបង​។​

​លោក​វរសេនីយ៍ឯក​ឆាង​វណ្ណ​ឆៃ​អធិការនគរបាល​ក្រុង​បាត់ដំបង​បានឱ្យដឹងថា​ជនសង្ស័យ​ប្រុស​ទាំងបី​នាក់​មាម​១​ឈ្មោះ​អ៊ុន សុភាព​អាយុ​២៤​ឆ្នាំ​នៅ​ភូមិ​ទួល​តា​ឯក​សង្កាត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​។​២​ឈ្មោះ​ធិ​ន​សុធា​រ៉ា​អ​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​សង្កាត់​ជាមួយគ្នា​។​វត្ថុតាង​ចាប់​យកបាន​រួមមាន​៖​ថ្មាំ​ញៀន​ប្រភេទ​មេ​តំ​ហក​វេ​តា​មីន​(​ម៉ា​ទឹកកក​ICE)​ចំនួន​២​ថង់​ទម្ងន់​១៩,១៦​ក្រាម​ទូរស័ព្ទដៃ​២​គ្រឿង​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្ន​សំ​ញៀន​លក់​ចំនួន​១​និង​សម្ភារ​សម្រាប់​ប្រើប្រាស់​ថ្នាំញៀន​មួយចំនួន​។​

​លោក​អធិការ​ក្រុង​បាន​បញ្ជាក់ថា​ម្នាក់ទៀត​ឈ្មោះ​ប្រុស​រស់​សង្វាត​ហៅ​ជា​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​អូរ​តា​គាំ​២​សហ្កា​ត់​ទួល​តា​ឯក​ក្រុង​បាត់ដំបង​នៅ​ព្រឹក​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​វត្ថុតាង​ចាប់យក​បាន​មាន​ថ្នាំញៀន​ហ្វេ​តំ​មេ​តា​មីន​(​ម៉ា​ទឹក​ក​ICE)​ចំនួន​១​ថង់​ទម្ងន់​១៣,៥២​ក្រាម​ថ្នាំញៀន​ប្រភេទ​កេ​តា​មីន​ចំនួន​៤​ថង់​៣,៥២​ក្រាម​លោហធាតុ​ពណ៌​លឿង​(​ខ្សែក​១​ខ្សែ​មាន​បន្តោង​ចង្កូម​និង​ចិញ្ចៀន​ចំនួន​១​វង់​)​ម៉ូតូ​១​គ្រឿង​ម៉ាក​ហុងដា​ឌ្រិ​ម​ពន៌​ខ្មៅ​ស៊េរី​ឆ្នាំ​២០១៦​ពាក់​ស្លាក​លេខ​បាត់ដំបង​1W6087​។​

​លោក​វរសេនីយ៍ទោ​សុខ​មិ​មល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានបញ្ជាក់​ថា​សរុប​វត្ថុ​តាង​ដែល​ដកហូត​បាន​ពី​ជនសង្ស័យ​ទាំងបី​នាក់​សរុប​ថ្មាំ​ញៀន​ម៉ា​ទឹកកក​ចំនួន​៣​ថង់​ទម្ងន់​៣២,៦៨​ក្រាម ថ្នា​ញៀន​កេ​តា​មីន​ចំនួន​៤​ថង់​ទម្ងន់​៣,៥២​ក្រាម​។​បច្ចុប្បន​កន​ជនសង្ស័យ​ទាំងបី​នាក់​និង​វត្ថុតាង​ត្រូវបាន​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕S/