ត្រាំវាយប្រហារចិនជុំវិញជំងឺកូវីដ១៩ បញ្ហាហុងកុង និងទិដ្ឋាការ​និស្សិតចិន

155
ចែករម្លែក

ប្រធានាធិបតីដូណាល់ត្រាំ​បានប្រកាសកាលពីថ្ងៃសុក្រទី២៩ឧសភាថា​លោកនឹងដក​មូលនិធិពីអង្គការសុខភាពពិភពលោក បញ្ចប់ឋានៈពាណិជ្ជកម្មពិសេសរបស់ហុងកុង និងព្យួរទិដ្ឋាការនិស្សិតចិនដែលសង្ស័យធ្វើការស្រាវជ្រាវក្នុងនាមរដ្ឋាភិបាលរបស់ពួកគេ ដោយបង្កើនភាពតានតឹងជាមួយចិនដែលបានកើនឡើងខ្លាំងក្នុងអំឡុង​ពេល​ផ្ទុះជំងឺកូវីដ១៩។

លោកត្រាំបានសម្តែងការខឹងសម្បាចំពោះអង្គការសុខភាពពិភពលោកអស់រយៈពេលជាច្រើនសប្តាហ៍ជុំវិញអ្វីដែលលោកបានបង្ហាញថា​ជាការឆ្លើយតបមិនគ្រប់គ្រាន់ចំពោះ​ការផ្ទុះឡើងដំបូងនៃវីរុសនេះនៅក្នុងទីក្រុងវូហាន ប្រទេសចិនកាលពីចុងឆ្នាំមុន។

ប្រធានាធិបតីត្រាំនិយាយនៅក្នុងសេចក្តីប្រកាសនៅសេតវិមានថា​ក្រុមមន្ត្រីចិន​មិនអើពើនឹងកាតព្វកិច្ចរាយការណ៍របស់ពួកគេទៅកាន់អង្គការសុខភាពពិភពលោកនិងបានដាក់សម្ពាធលើអង្គការនេះដើម្បីបំភ័ន្តសាធារណជនអំពីការផ្ទុះឡើងនៃមេរោគ ដែលឥឡូវនេះបានសម្លាប់ជនជាតិអាម៉េរិកជាង ១០ ម៉ឺននាក់។

លោកប្រធានាធិបតីបាននិយាយថា “យើងបានលម្អិតពីកំណែទម្រង់ដែលអាម៉េរិក​ត្រូវធ្វើនិងចូលរួមពាក់ព័ន្ធជាមួយពួកគេដោយផ្ទាល់ ប៉ុន្តែពួកគេបានបដិសេធមិនធ្វើ​តាម។ ដោយសារពួកគេមិនបានធ្វើកំណែទម្រង់ដែលបានស្នើសុំនិងត្រូវការជាចាំបាច់ យើងនឹងបញ្ឈប់ទំនាក់ទំនងនេះនៅថ្ងៃនេះ”។

សហរដ្ឋអាម៉េរិកគឺជាប្រភពជំនួយហិរញ្ញវត្ថុដ៏ធំបំផុតសម្រាប់អង្គការសុខភាពពិភព​លោក​ ហើយការចាកចេញរបស់អាម៉េរិកត្រូវគេរំពឹងថានឹងធ្វើឱ្យអង្គការនេះចុះខ្សោយ។ លោកត្រាំនិយាយថា សហរដ្ឋអាម៉េរិកនឹង “បង្វែរប្រាក់” ទៅផ្នែកសុខាភិបាល​សាធារណៈសកលផ្សេងទៀតនៅទូទាំងពិភពលោកដែលសមនឹងទទួលបានជាបន្ទាន់ ដោយមិនផ្តល់ព័ត៌មានជាក់លាក់ទេ។

លោកបានកត់សម្គាល់ថាសហរដ្ឋអាម៉េរិកបរិច្ចាគថវិកាប្រមាណ ៤៥០ លាន​ដុល្លារដល់ស្ថាប័នពិភពលោកមួយនេះ ខណៈចិនផ្តល់ថវិកាប្រហែល ៤០ លានដុល្លារ៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំនឹងបញ្ចប់ឋានៈសេដ្ឋកិច្ចពិសេសរបស់ហុងកុង និងព្យួរទិដ្ឋការរបស់និស្សិតចិន ដែលសង្ស័យធ្វើការឱ្យរដ្ឋាភិបាលចិន

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ