អាម៉េរិកចាត់វិធានការប្រឆាំងចិន ជុំវិញបញ្ហាហុងកុង

137
ចែករម្លែក

សហរដ្ឋអាម៉េរិកនឹងចាប់ផ្តើមដំណើរការដកផលប្រយោជន៍ពាណិជ្ជកម្មពិសេស សម្រាប់ហុងកុង ដោយសារតែរដ្ឋាភិបាលចិនបានដាក់ចេញនូវច្បាប់សន្តិសុខថ្មី នៅក្នុងទីក្រុងពាក់កណ្តាលស្វយ័តនេះ។

ភាពតានតឹងនៅហុងកុងបាននិងកំពុងកើនឡើងអស់រយៈពេលជាងមួយឆ្នាំមកហើយស្របពេលដែលចិនបង្ក្រាបលើក្រុមអ្នកតវ៉ានិងព្យាយាមដាក់កំហិតគ្រប់គ្រងបន្ថែមទៀតលើអតីតដែនដីអង់គ្លេសមួយនេះ។

លោកប្រធានាធិបតីត្រាំបាននិយាយថា រដ្ឋបាលគាត់នឹងចាប់ផ្តើមលុបបំបាត់ “កិច្ចព្រមព្រៀងពេញលេញ” ដែលបានផ្តល់ឱ្យទីក្រុងហុងកុងនូវទំនាក់ទំនង ជាមួយសហរដ្ឋអាម៉េរិក ដែលចិនដីគោកមិនទទួលបាន រួមទាំងផ្នែកពាណិជ្ជកម្ម និងការធ្វើបត្យាប័ន។

លោកបាននិយាយថា ក្រសួងការបរទេសនឹងចាប់ផ្តើមព្រមានពលរដ្ឋអាម៉េរិក អំពីការគំរាមកំហែងនៃការឃ្លាំមើលនិងការចាប់ខ្លួននៅពេលមកលេងទីក្រុងនេះ។

លោកប្រធានាធិបតីក៏បាននិយាយផងដែរថា សហរដ្ឋអាម៉េរិកនឹងផ្អាកការចូលរបស់ ពលរដ្ឋចិនមួយចំនួន។

លោកមិនបានផ្តល់ព័ត៌មានជាក់លាក់នោះទេ ប៉ុន្តែក្រុមមន្ត្រីបាននិយាយនៅ សប្តាហ៍នេះថា រដ្ឋបាលអាម៉េរិកកំពុងពិចារណាបណ្តេញនិស្សិតចិន រាប់ពាន់នាក់ដែលបានចុះឈ្មោះរៀននៅតាមសាកលវិទ្យាល័យអាម៉េរិក៕ ដោយ៖ កញ្ញាដាលីស/Ha

លោកត្រាំចាប់ផ្តើមដកចេញសិទ្ធិពិសេសពីហុងកុង

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ