ម៉ៅ គីម​ធីតា បដិសេធ​រឿង​មាន​ផ្ទៃពោះ ជាមួយ​តារាចម្រៀង គូ​ម៉ា​

258
ចែករម្លែក

ភ្នំពេញ​៖ ក្រោយ​មានការ​បែកធ្លាយ​ព័ត៌មានអំពី​តារា​សម្តែង កញ្ញា ម៉ៅ គីម​ធីតា កំពុង​តែមានផ្ទៃពោះ ជិត​គ្រប់​ខែ ជាមួយ​តារាចម្រៀង​ម្នាក់ គឺ​លោក គូ​ម៉ា ដោយ​មិនទាន់​រៀបការ​នោះ បានធ្វើឱ្យ​មហាជន ព្រមទាំង​អ្នកសិល្បៈ​ដូចគ្នា មានការ​ចាប់អារម្មណ៍ និង​ភ្ញាក់ផ្អើល​ពេញបណ្ដាញ​សង្គម​ហ្វេ​ស​ប៊ុ​ក កាលពី​ថ្ងៃទី​២៨ ខែឧសភា ឆ្នាំ​២០២០ ។

​ក្រោយ​ការ​បែកធ្លាយ​រូបថត ម៉ៅ គីម​ធីតា មាន​ផ្ទៃពោះជិត​គ្រប់​ខែ​ឆ្លងទន្លេ​ជាមួយ​លោក គូ​ម៉ា ដែល​អ្នក​ទាំងពីរ មិនទាន់បាន​ចូល​រោងការ​នោះ មហាជន និង​អ្នកសិល្បៈ​ជាច្រើន​បាន​មើល អត្ថបទ រូបភាព និង​បាន​ចែកចាយ​បន្ត​បង្ក​ការចាប់អារម្មណ៍​ពេញ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក តែម្តង​។​

​សាមីខ្លួន ម៉ៅ គីម​ធីតា បាន​បង្ហោះ​រូបថត​ដែល​ពពោះ ជាការ​ពិតមែន ដោយបាន​សរសេរថា “​សុំទោស​ផង អ្នក​ដែល​លួច​ស្នេហ៍​អូន​ទាំងអស់គ្នា​” ។ ប៉ុន្តែ​នាង​បាន​បដិសេធថា នោះ​គ្រាន់តែ​ជា​រូបថត​បង្ហោះ​លេង​ប៉ុណ្ណោះ ដោយ​នាង​ដើរតួ​ស្រី មាន​ផ្ទៃពោះ ហើយ​ថត​បង្ហោះ​លេង សរសេរ​ចំណាប់អារម្មណ៍ទៅកាន់​អ្នកគាំទ្រ​របស់​នាង​ប៉ុណ្ណោះ​។

​កញ្ញា ម៉ៅ គីម​ធីតា បាន​បញ្ជាក់ថា នាង​ដើរតួ ថត​រឿង​ឲ្យ​ផលិតកម្ម MKR ដោយមាន​សាច់រឿង ឈុត​មួយ គឺ​នាង​ធ្វើ​មាន​ផ្ទៃពោះ ហើយ​រឿងនេះ ក៏​ត្រៀម​ចាក់​បញ្ចាំង នាពេលខាងមុខ ផងដែរ​។ ចំពោះ​ទំនាក់ទំនង​ស្នេហា​នាង និង​លោក គូ​ម៉ា គឺ​នៅតែ​ដដែល ហើយ​បន្ត​ស្រឡាញ់​ខ្លាំង ប៉ុន្តែមិន​ដល់​ថ្នាក់​ធ្វើ​រឿង​អ្វី​ផ្តេសផ្តាស​ឡើយ ឱ្យ​ខុសឆ្គង​នោះទេ​។ នាង និង​លោក គូ​ម៉ា​បានសម្រេចចិត្ត​ទុកជា​យូរ​មកហើយ នឹង​ត្រៀម​រៀបចំ​កម្មវិធី​ភ្ជាប់ពាក្យ ឬ​មង្គល​ទៅតាម​ប្រពៃណី​នាពេលខាងមុខនេះ​៕ ដោយ​៖ បូ​រិ​ន​/Ha