ស្ត្រី​វៀតណាម​មាន​ផ្ទៃពោះ​ចំនួន ២៤៣​នាក់ ធ្វើ​មាតុភូមិនិវត្តន៍​ពី​តៃវ៉ាន់​

187
ចែករម្លែក

​ស្ត្រី​មាន​ផ្ទៃពោះ​ចំនួន ២៤៣ ដែល​ស្ថិត​ក្នុងចំណោម​ពលរដ្ឋ​វៀតណាម​ចំនួន ៣៤៣ នាក់ បាន​ធ្វើ​មាតុភូមិនិវត្តន៍​ពី​កោះ​តៃវ៉ាន់ កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ឧសភា​។​

​ក្រុម​អាជ្ញាធរ​បាន​និយាយ​ថា​ ក្រៅពី​ស្ត្រី​មាន​ផ្ទៃពោះ​ទាំងនេះ​ មាន​អ្នកដំណើរ​ចាស់ជរា និង​ក្មេង​តូចៗ ច្រើន​នាក់ និងអ្នកជំងឺ​ធ្ងន់ធ្ងរ​ម្នាក់​។​

​យន្តហោះ​នៃ​ជើងហោះហើរ​VN579 របស់​ក្រុមហ៊ុន​អាកាសចរណ៍​វៀតណាម​Vietnam Airlines ដែល​បាន​រៀបចំ​និង​ដឹក​ពលរដ្ឋ​វៀតណាម​ទាំង​នេះ​បាន​ចុះចតនៅ​អាកាសយានដ្ឋាន​អន្តរជាតិ​​ក្រុង​ដា​ណាំ​ង​ប្រទេស​វៀតណាម​។​

​អ្នកដំណើរ​ទាំងអស់​បាន​ឆ្លងកាត់​ការត្រួតពិនិត្យ​សុខភាព​មុនពេល​ឡើង​ជិះ​យន្តហោះ​ហើយ​ពាក់​ម៉ាស់​មុខ​ក្នុង​ពេល​ធ្វើដំណើរ​តាម​យន្តហោះ​នេះ​។ នៅ​ពេល​មកដល់ ពួកគេ​បាន​ប្រគល់​លិខិត​ប្រកាស​​សុខភាព​ហើយ​ត្រូវបាន​ដឹក​ទៅ​កន្លែង​ធ្វើ​ចត្តា​ឡីស័​កនៅ​ខេត្ត ក្វាង​ណា​ម រីឯ​សំណាក​វិភាគ​របស់​ពួកគេ​ត្រូវបាន​យក​ទៅ​ធ្វើតេស្ត​៕​ប្រែ​សម្រួល​៖​សុខា/sn/Ha

ពលរដ្ឋ​វៀតណាម​ស្ថិតនៅ​លើ​យន្តហោះ​ធ្វើ​មាតុភូមិនិវត្តន៍ ចេញពី​កោះ​តៃវ៉ាន់​កាលពី​ថ្ងៃទី​២៩​ខែ​ឧសភា​ឆ្នាំ​២០២០