ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​គ្រោង​ចាប់ផ្តើម​ឡើងវិញ​នៅ​ថ្ងៃទី​១៧ ខែមិថុនា​នេះ​

98
ចែករម្លែក

ក្របខ័ណ្ឌ​បាល់ទាត់​ព្រី​មី​ញ៉េ​លី​ក បាន​បញ្ជាក់ថា នឹង​វិល​ត្រឡប់មកវិញ​នៅ​ថ្ងៃទី​១៧​ខែមិថុនា ហើយ​ការប្រកួត​នៅសល់​ទាំង​៩២​នឹងត្រូវ​បាន​ផ្សាយ​ផ្ទាល់​តាម​ទូរទស្សន៍​នៅ​អង់គ្លេស​ផងដែរ​។​
​ ​
​ការប្រកួត​នៅ​ថ្ងៃ​សៅរ៍​នឹងត្រូវ​ធ្វើទៅ​ពេញ​មួយថ្ងៃ ដោយ​បែងចែក​ម៉ោង​ដូចតទៅ​នៅ​ម៉ោង ១២:៣០, ម៉ោង ៣ ល្ងាច ម៉ោង ៥​ល្ងាច​និង​ម៉ោង ៨​ល្ងាច​។ ចំណែក​នៅ​ថ្ងៃអាទិត្យ​នឹងមាន​ការ ប្រកួត​នៅ​ម៉ោង ២​ល្ងាច ,៤:៣០ ល្ងាច និង​ម៉ោង ៧ ល្ងាច​។​
​ ​
​ការប្រកួត​ចំនួន​បួន​នឹង​ត្រូវបាន​ផ្សព្វផ្សាយ​តាម​ទូរទស្សន៍ BBC ។ ចំណែក​ការប្រកួត​ផ្សេងទៀត នឹងត្រូវ​បាន​ផ្សាយ​តាម​ទូរទស្សន៍ Sky Sports BT Sport និង Amazon Prime ចំណែក​ទូរទស្សន៍ Sky ក៏​ចាក់ផ្សាយ​ផងដែរ​។
​ ​
​ការប្រកួត​របស់​ក្រុម Aston Villa និង​ក្រុម Sheffield United និង​ការប្រកួត​រវាង Manchester City និង​ក្រុម Arsenal ដែល​ត្រូវបាន​ផ្អាក​ដោយសារ​មានការ​ប្រកួត EFL នៅពេលនេះ​នឹងត្រូវ​ធ្វើ​នៅ ថ្ងៃទី​១៧​ខែមិថុនា និង​បន្ត​ការប្រកួត​ពេញលេញ​នៅ​ថ្ងៃ​សុក្រ​ទី​១៩ ខែមិថុនា​។ ដោយសារតែ​វិបត្តិ វីរុស​កូ​វីដ​១៩ ការប្រកួត​ទាំងនេះ​នឹងធ្វើ​ឡើង​ដោយ​បិទទ្វារ​។​
​ ​
​លោក រី​ឆាដ ម៉ា​ស្ទ័​រ ប្រធាន​ក្របខណ្ឌ​ព្រី​មី​ញ៉េ​លី​កបាន​និយាយថា “​នៅថ្ងៃនេះ យើង​បាន យល់ព្រម​ជា​បណ្តោះអាសន្ន​បន្ត​ការប្រកួត​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​កនៅ​ថ្ងៃ​ពុធ​ទី​១៧​ខែមិថុនា​។ ប៉ុន្តែ​ការ​បរិច្ឆេទ​នេះ​នៅ​មិនទាន់​បញ្ជាក់​ជា​ផ្លូវការ​នៅឡើយ​លុះត្រាតែ​យើង​បាន​ឆ្លើយតប​នឹង​តម្រូវការ​សុវត្ថិភាព​ចាំបាច់ ដោយសារ​ថា សុខុមាលភាព​របស់​អ្នកចូលរួម​និង​អ្នកគាំទ្រ​គឺជា អាទិភាព របស់​យើង​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

ក្របខ័ណ្ឌ​បាល់ទាត់​ព្រី​មី​ញ៉េ​លី​ក

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ