ក្លិប​បា​សេ​ឡូ​ណា មាន​គម្រោង​ជម្រុះ​កីឡាករ​៦​រូប ក្នុង​កិច្ចប្រឹង ប្រែង​ប្រមូល​ថវិកា​សម្រាប់ នាំយក​កីឡាករ​ថ្មី​

119
ចែករម្លែក

ក្លិប​បា​សេ​ឡូ​ណា​( Barcelona) គ្រោង​ជម្រុះ​កីឡាករ​៦​រូប ក្នុង​កិច្ចប្រឹងប្រែង​បង្កើន​ថវិកា ដើម្បី​នាំយក​កីឡាករ​ថ្មី​នៅ​រដូវក្តៅ​នេះ​។​
​ ​
​កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) និង​កីឡាករ មី​រ៉ា​ឡេ​ម ចា​នី​ក (Miralem Pjanic) ត្រូវបាន​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​មកកាន់​ពហុ​កីឡដ្ឋាន Nou Camp នៅ​រដូវក្តៅ​នេះ​។​
​ ​
​តាម​ព័ត៌មាន​ថា លី​អូ​ណេ​ល ម៉េ​ស​ស៊ី (Lionel Messi) បាន​ទាក់ទង​ទៅ ម៉ា​ទីណេស ហើយ​គេ ជឿថា កីឡាករ​រូបនេះ​ចង់​ចូលរួម​ជាមួយ​ក្លឹប Barcelona ។​
​ ​
​ប៉ុន្តែ​ក្លិប Barcelona ចាំបាច់​ត្រូវ​បង្កើន​ថវិកា​សិន ប្រសិនបើ​ពួកគេ​ចង់​សម្រេច​កិច្ចព្រមព្រៀង ណាមួយ​នោះ​។ ចំណែក​កីឡាករ អា​ទូ​រ៉ូ វី​ដាល (Arturo Vidal) អាច​នឹង​ស្ថិតក្នុង​ដំណើរ​ចាកចេញ ពី​ប្រទេស​អេ​ស្ប៉ា​ញ ដោយ​លោក អែន​តូ​នី​ញ៉ូ កុន​តេ (Antonio Conte) និង​ក្លិប អ៊ី​ន​ធ័​រ មី​លេន កំពុង​ចាប់អារម្មណ៍​។​
​ ​
​ទោះបីជា​យ៉ាងណា ពួកគេ​មិន​ចង់បាន​កិច្ចព្រមព្រៀង​ណាមួយ​ដែល​ភ្ជាប់​កីឡាករ​សញ្ជាតិ ស៊ី​លី​រូបនេះ​ទៅក្នុង​កញ្ចប់​នៃ​ការផ្ទេរ​កីឡាករ ម៉ា​ទីណេស នោះទេ​។ ក្លិប Barcelona ជឿថា ពួកគេ​អាចនឹងទទួល​បាន​ទឹកប្រាក់​១៣​លាន​ផោន​សម្រាប់​កីឡាករ​រូបនេះ​ដែល​បាន​ផ្ទេរ​ពី​ក្លិប បៃ​យឺន ម៉ូ​និ​ច​( Bayern Munich) កាលពី​ឆ្នាំ​២០១៨​។​
​ ​
​ចំណែក ណេ​ល​សិន សេ​ម៉េ​ដូ (Nelson Semedo) គឺជា​កីឡាករ​ម្នាក់ទៀត ដែល​ក្លិប Barcelona មានបំណង​ជម្រុះ​ចេញ​។ តាម​ព័ត៌មាន​ថា ខ្សែការពារ​រូបនេះ​ចាប់អារម្មណ៍​ចង់ទៅ​ក្លិប​ជូ​វេន​ទុ​ស ហើយ​ត្រូវបាន​បញ្ចូល​ក្នុង​កិច្ចព្រមព្រៀង​ដើម្បី​នាំយក ចា​នី​ក ប៉ុន្តែ​ក្លិប អ៊ី​ន​ធ័​រ​ក៏​ចាប់អារម្មណ៍ នឹង​កីឡាករ​រូបនេះ​ផងដែរ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ឡូ​តា​រ៉ូ ម៉ា​ទីណេស (Lautaro Martinez) និង​កីឡាករ មី​រ៉ា​ឡេ​ម ចា​នី​ក (Miralem Pjanic)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ