ឆេ​ល​ស៊ី​អាច​នឹង​ជម្រុះ​កីឡាករ ជ័រ​ជី​ញ៉ូ នៅ​រដូវក្តៅ​នេះ ប្រសិនបើ​មាន​សំណើ​សមស្រប

125
ចែករម្លែក

ក្លិប​ឆេ​ល​ស៊ី​អាច​នឹង​ជម្រុះ​កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho) ចេញ​នៅ​រដូវក្តៅ​នេះ ប្រសិនបើ​មាន សំណើ​សមស្រប​។ នេះ​បើតាម​ការលើកឡើង​រប​ស់​ភ្នាក់ងារ ចូ​អាវ សាន​តូ​ស (Joao Santos) ។​
​ ​
​ខ្សែបម្រើ​សញ្ជាតិ​អ៊ីតាលី​រូបនេះ​បាន​ផ្ទេរ​ទៅ​ក្លិប​ឆេ​ល​ស៊ី​ជិត​ពីរ​ឆ្នាំ​មកហើយ​នៅពេល​កីឡាករ​រូបនេះ​ចាក​ចេញពី​ក្លិប​ណា​ប៉ូ​លី​( Napoli) ទៅតាម​គ្រូបង្វឹក ម៉ូ​រី​ស៊ី​យ៉ូ សារី (Maurizio Sarri) ។​
​ ​
​លោក សារី បាន​ចាក​ចេញពី​ក្លិប​ឆេ​ល​ស៊ី​មក​ចូលរួម​ជាមួយ​ក្លិប​ជូ​វេន​ទុ​ស​( Juventus) ហើយ​ជា ថ្មី​ម្តងទៀត មានការ​អះអាងថា អ្នក​ទាំងពីរ​អាច​នឹង​ជួប​ជាថ្មី បើទោះបីជា​កីឡាករ ជ័រ​ជី​ញ៉ូ នៅសល់​កិច្ចសន្យា​លេង​បី​ឆ្នាំ​ទៀត​ជាមួយ​ឆេ​ល​ស៊ី​ក៏ដោយ​។
​ ​
​លោក សាន​តូ​ស មិន​លាក់បាំង​អំពី​ទំនាក់ទំនង​រវាង​អ្នក​ទាំងពីរ​នោះទេ ប៉ុន្តែ​អះអាងថា ក្លិប​យក្ស​ធំ​ពីរ​នៅ​អឺរ៉ុប​បានបង្ហាញ​ចំណាប់អារម្មណ៍​លើ​កីឡាករ​អ៊ីតាលី​រូបនេះ​។​
​ ​
​លោក សាន​តូ​ស បាន​និយាយថា “​ប្រសិនបើ​លោក​សួរ​ខ្ញុំ​ថា តើ​លោក សារី ចូលចិត្ត ជ័រ​ជី​ញ៉ូ ឬ​អត់​នោះ ខ្ញុំ​សូម​និយាយថា បាទ ដោយសារតែ​ប្រវត្តិ​នៃ​ធ្វើ​ការងារ​ជាមួយគ្នា​”​។​
​ ​
​ជ័រ​ជី​ញ៉ូ មាន​ភាពល្បីល្បាញ​នៅ​ក្របខ័ណ្ឌ Serie A នៅពេល​កីឡាករ​រូបនេះ​ចាកចេញ​កាល ពី​ឆ្នាំ​២០១៨​។ ប៉ុន្តែ​លោក សាន​តូ​ស អះអាងថា​គ្មាន​ក្លិប​ណាមួយ​អាច​ផ្តល់​ជម្រើស​ល្អ​ជាង ឆេ​ល​ស៊ី​នោះទេ​។ ហេតុនេះហើយ​បានជា​កីឡាករ​រូបនេះ​ចាក​ចេញពី​ទឹកដី​កំណើត​។​
​ ​
​ជ័រ​ជី​ញ៉ួ បានចាប់ផ្តើម​ទទួលបាន​ការគាំទ្រ​ពី​អ្នកគាំទ្រ​នៅ​ពហុ​កីឡដ្ឋាន Stamford Bridge បន្ទាប់ពី​រង​ការរិះគន់​ច្រើន​ក្នុងការ​បង្ហាញមុខ​នៅ​រដូវ​កាល​ដំបូង​របស់ខ្លួន​ជាមួយ​ឆេ​ល​ស៊ី​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ជ័រ​ជី​ញ៉ូ (Jorginho)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ