សហព័ន្ធ​បាល់ទាត់​ប្រកាស​ស្វែងរក​បេក្ខភាព​ជំនួស​លោក ហ្វីល ណេ​វី​ល​សម្រាប់​តំណែង​គ្រូ បង្វឹក​ក្រុម​ជម្រើសជាតិ​ស្ត្រី​

170
ចែករម្លែក

សហព័ន្ធ​បាល់ទាត់​បាន​ផ្តើម​ជា​ផ្លូវការ​ស្វែងរក​អ្នក​ស្នង​តំណែង​របស់លោក ហ្វីល ណេ​វី​ល (Phil Neville) ដោយបាន​ឃោសនា​តំណែង​គ្រូបង្វឹក​ក្រុម​បាល់ ទាត់​ស្ត្រី​តាម​អន​ឡាញ​។​
​ ​
​សហព័ន្ធ​បាល់ទាត់​បានប្រកាស​កាល​ពី​ខែ​មុន​ថា លោក ណេ​វី​ល នឹង​ចុះ​ចេញពី​តំណែង នៅពេល​ចប់​កិច្ចសន្យា​នៅ​រដូវក្តៅ​ឆ្នាំក្រោយ ប៉ុន្តែ​ការពិត​គឺថា​លោក​មិន​ទំនងជា​ដឹកនាំ​ការប្រកួត បន្ថែមទៀត​ទេ​ខណៈ​សហព័ន្ធ​បាល់ទាត់​ចង់​ត្រៀមខ្លួន​សម្រាប់​ការប្រកួត​ជើងឯក​អឺរ៉ុប នៅ​ឆ្នាំ​២០២២ និង​ព្រឹត្តិការណ៍​វើ​ល​ខាប់​នៅ​ឆ្នាំ​បន្ទាប់​។​
​ ​
​ការ​អន្ទះសា​ចង់​តែងតាំង​គ្រូបង្វឹក​ថ្មី​កាន់តែច្បាស់​ហើយ​ខណៈ​មានការ​ប្រកាស​ជ្រើសរើស​នៅ តាម​គេហទំព័រ​របស់​សហព័ន្ធ​។ បេក្ខភាព​បន្ទាប់​ត្រូវគេ រំពឹង​ក្នុង​ការកសាង​ក្រុម​ខ្លាំង​មួយ​។​
​ ​
​មានការ​អះអាង​ផងដែរ​ថា អ្នក​ស្នង​តំណែង​លោក ណេ​វី​ល​នឹង​ត្រូវតែ​បង្កើត​វប្បធម៌​សម្រាប់​ក្រុម មួយ​ដែល​ផ្តោតលើ​ទំនុកចិត្ត​ភាពស៊ីសង្វាក់​និង​ស្មារតី​វិជ្ជមាន​និង​បង្កើត​ឲ្យ​មាន​បរិយាកាស​លេង ដ៏​ល្អ​មួយ​សម្រាប់​កីឡាករ​និង​បុគ្គលិក ។ ឈប់​ទទួល​ពាក្យ​គឺ​ត្រឹម​ថ្ងៃទី​៣០​ខែមិថុនា​។​
​ ​
​នេះ​មិនមែនជា​រឿង​ចម្លែក​ទេ ដោយសារតែ​សហព័ន្ធ​បាល់ទាត់​ក៏​ធ្លាប់ធ្វើ​ការឃោសនា រក​បេក្ខភាព​ស័ក្តិសម​ផងដែរ​កន្លងមក​។ នៅពេល​លោក ហ្គា​រ៉េត សាវ​ហ្គេ​ត (Gareth Southgate) បាន​ក្លាយជា​គ្រូបង្វឹក​បង្គោល​ក្រុម​ជម្រើសជាតិ​ឈុត​ធំ សហព័ន្ធ​បាល់ទាត់​នេះ​បានធ្វើការ ឃោសនា​រក​គ្រូបង្វឹក​សម្រាប់​ក្រុម ជម្រើស​ក្រោម​អាយុ​២១​ឆ្នាំ​កាលពី​ឆ្នាំ​២០១៦ និង​ទទួលបាន បេក្ខភាព​ដាក់ពាក្យ​ជាង​១០០​នាក់ មុនពេល​ផ្តល់​តួនាទី​នេះ​ជូន​លោក អាយ​ឌី ប៊ូ​ត​រ៉​យ (Aidy Boothroyd) ៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក ហ្វីល ណេ​វី​ល (Phil Neville)​