ស្រា​គោ​ញាក់ ដ៏​មហា​កម្រ​មួយ​ដប​លក់​ដេញថ្លៃ​ក្នុងតម្លៃ​ខ្ពស់​មិន​ធ្លាប់មាន​

240
ចែករម្លែក

ក្រុមហ៊ុន​រៀបចំ​ការដេញថ្លៃ Auctioneers Sotheby’s បានប្រកាស​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ទី​២៨ ខែឧសភា​ថា ស្រា​គោ​ញាក់ (Cognac) “​ដ៏​មហា​កម្រ​” មួយ​ដប​ដែល​គេ​រក្សាទុក​តាំងពី​ចុង សតវត្សរ៍​ទី​១៩ បាន​សាង​កំណត់ត្រា​ថ្មី​គួរឱ្យភ្ញាក់ផ្អើល​ក្នុងតម្លៃ​ដេញថ្លៃ​។

​ស្រា​គោ​ញាក់ Gautier Cognac 1762 នេះ​លក់បាន​ថ្លៃ​រហូតដល់​ទៅ ១៤៦.២០០​ដុល្លារ​នៅ ក្នុង​ការលក់​តាម​អន​ឡាញ​។

​ក្រុមហ៊ុន​ខាងលើ​បានលើកឡើង​ក្នុង​សេចក្ដីថ្លែងការណ៍​ថា “​បច្ចុប្បន្ន​ស្រា​គោ​ញាក់​ដ៏​មហា​កម្រ ប្រភេទ​នេះ​មានតែ ៣ ដប​ប៉ុណ្ណោះ​ដែល​ត្រូវបាន​រក្សាទុក​ដោយ​គ្រួសារ​តែមួយ​តៗ​គ្នាច្រើន​ជំនាន់ ដែល​នៅជាប់​ស្លាក​ដើម​នៅឡើយ (​គ្មាន​ការ​បក​បិទ​ថ្មី​)​។ ហើយ​នេះ​គឺជា​ដប​ចុងក្រោយ និង​ជា ដប​ធំជាងគេ​”​។​

​អ្នកជំនាញ ច​ន្នី ហ្វូ​ល (Jonny Fowle) ប្រចាំ​ក្រុមហ៊ុន​ដេញថ្លៃ​ដដែល​បាន​ប្រាប់​កាសែត The Times ថា “​ស្រា​នេះ​គួរតែ​នៅ​អាច​ផឹក​បាន​”៕ ប្រែ​សម្រួលៈ​ខុម​