ច្នៃ​ម៉ាស់​ទុក​សម្រាប់​ប្រើ​ខ្លួនឯង​សោះ បែរជា​មាន​អ្នក​កុម្ម៉ង់​ទិញ​យ៉ាងច្រើន​គួរឱ្យភ្ញាក់ផ្អើល​

249
ចែករម្លែក

​ស្ត្រី​គ​ថ្លង់​ម្នាក់​មកពី​ក្រុង​មែន​ឆេ​ស្ទ័​រ ប្រទេស​អង់គ្លេស បាន​ច្នៃ​ម៉ាស់​ដ៏​ចម្លែក​មាន​ប្លា​ស្ទិ​ក​ថ្លា ចំ​កណ្ដាល​ដែល​អាច​មើលឃើញ​មាត់​យ៉ាងច្បាស់ ទុក​សម្រាប់​ប្រើប្រាស់​ផ្ទាល់ខ្លួន​ប៉ុន្តែ​បែរជា មានការ​ចាប់អារម្មណ៍​ខ្លាំង និង​ទទួល​បានការ​កុម្ម៉ង់​រាប់រយ​ពី​បណ្ដា​មណ្ឌល​ថែទាំ​ជន​ចាស់ជរា និង​ជន​គ្មាន​ទីពឹង​គួរឱ្យភ្ញាក់ផ្អើល​។​
​ ​
​អ្នកស្រី ចា​ស្ទី​ន បេ​ត (Justine Bate) វ័យ ៤២ ឆ្នាំ​បាន​ច្នៃ​ម៉ាស់​នេះ​ដើម្បី​ជួយ​ឱ្យ​គាត់ និង​កូនស្រី របស់គាត់ ថេ​អូ​ណា (Teona) អាយុ ១០ ឆ្នាំ​ងាយស្រួល​ប្រាស្រ័យ​ទាក់ទង​គ្នា ព្រោះ​ពួកគេ​សុទ្ធ តែ​ជា​អ្នក​គ​ថ្លង់​។​
​ ​
​ស្ត្រី​អ្នក​ឌី​ហ្សា​ញ​ក្រាហ្វិក​រូបនេះ​បារម្ភ​ខ្លាច​កូនស្រី​របស់ខ្លួន ថេ​អូ​ណា មិនអាច​ទំនាក់ ទំនង​គ្នា ជាមួយ​មិត្តភក្ដិ​របស់​នាង​បាន ពេល​នាង​ចូលរៀន​វិញ ប្រសិនបើ​ពាក់​ម៉ាស់​បិទមាត់​ជិត​។​
​ ​
​ប្ដី​របស់គាត់ ខាល បេ​ត (Carl Bate) វ័យ ៥០​ឆ្នាំ​ក៏​ពាក់​ម៉ាស់​នេះ​មួយ​ដែរ​ហើយ​ចាប់តាំងពី បង្ហោះ​វា តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម​មក អ្នកស្រី បេ​ត ទទួល​បានការ​កុម្ម៉ង់​ទិញ​យ៉ាងច្រើន ពី​បណ្ដា​មណ្ឌល​ថែទាំ​ជន​ចាស់ជរា និង​ជន​គ្មាន​ទីពឹង​។​
​ ​
​មិនតែប៉ុណ្ណោះ សូម្បី​អ្នក​គ​ថ្លង់​នៅក្នុង​សហគមន៍​ដែល​ពួកគេ​រស់នៅ​ក៏បាន​កុម្ម៉ង់​ម៉ាស់​នេះដែរ ដោយ​មួយ​លក់​តម្លៃ ៧,៤០ ដុល្លារ​បូក​បញ្ចូល​ទាំង​ថ្លៃ​វេច​ខ្ចប់​និង​ថ្លៃ​ផ្ញើ​តាម​ប៉ុស្តិ៍​ប្រៃសណីយ៍ ផងដែរ​៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ