មេឃ​ក្រឡាប់ចាក់​ហើយ​! ស្រី​ទៅជា​ប្រុស ប្រុស​ទៅជា​ស្រី

268
ចែករម្លែក

សម័យកាល​ឌីជីថល​ដែល​ពោរពេញ​ដោយ​សេរីភាព​នេះ អ្នកខ្លះ​កើតមក​ជា​ស្រី តែ​បែរ​តែងខ្លួន ជា​ប្រុស ចំណែកឯ​ប្រុស​ខ្លះ​បែរ​តែងខ្លួន​ជា​ស្រី​ធ្វើឱ្យ​សង្គម​ក្រឡាប់ចាក់​។​

​តួយ៉ាង បើ​ក្រឡេកមើល​គូស្នេហ៍​មួយគូ​នេះ មិនដឹងថា​ខាង​ណា​ជា​ស្រី​ហើយ​ខាង​ណា​ជា​ប្រុស ឱ្យ​ប្រាកដ​ឡើយ ប៉ុន្តែ​តាមរយៈ​រូបភាព​ទាំងនេះ​បង្ហាញថា ប្ដី​ជា​អ្នក​ពរ​ផ្ទៃ​ជំនួស​ប្រពន្ធ​ស្ទើរ មិនគួរ​ឱ្យ​ជឿ​។​

​តារា​ម៉ូ​ដែល​កែ​ភេទ​ជនជាតិ​កូ​ឡុំ​ប៊ី នាង ឌែ​ន​ណា សាល់​តា​ណា (Danna Sultana)​បាន​បង្ហោះ រូបភាព​នាង​ថើប​ផ្ទៃពោះ​មាន​ទម្ងន់​កូន ៨ ខែ​របស់​ប្ដី​នាង​។ តាមពិតទៅ នាង​គឺជា​ប្រុស​ពី​កំណើត ប៉ុន្តែ​បាន​តែងខ្លួន​ជា​ស្រី​ដែលជា​តួអង្គ​ប្រពន្ធ​បច្ចុប្បន្ន ចំណែកឯ អ៊ី​ស្តេ​ប៊ែ​ន លែ​ន​ដ្រូ (Esteban Landrau) គឺជា​ស្រី​ពី​កំណើត ប៉ុន្តែ​តែងខ្លួន​ជា​ប្រុស​ដែលជា​តួអង្គ​ប្ដី​។​

​តារា​ម៉ូ​ដែល​រូបនេះ បាន​បង្ហោះ​ចែករំលែក​រូបភាព​គួរឱ្យ​ចាប់អារម្មណ៍​ទាំងនេះ​ជាមួយ​អ្នកគាំទ្រ ប្រមាណ ២១៩.០០០ នាក់​របស់ខ្លួន​តាម​បណ្ដាញ​ទំនាក់ទំនង​សង្គម Instagram កាលពី​ដើមខែ នេះ​អមដោយ #LoveIsLove (​ស្រលាញ់​គឺ​ស្រលាញ់​)​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ប្ដី​ប្រពន្ធ​ដែល​ស្រលាញ់គ្នា​យ៉ាង​ប្ដូរផ្ដាច់​នេះ មានកូន​ដោយ​ខ្លួនឯង​តាម​ធម្មជាតិ​សុទ្ធសាធ​ព្រោះ​ពួកគេ​ប្រដាប់ភេទ​ពី​ធម្មជាតិ​របស់​ពួកគេ នៅ​ដដែល មិនទាន់​ធ្វើការ​វះកាត់​នោះទេ​៕ ប្រែ​សម្រួលៈ​ខុម​