ជួយ​គ្នា​ក្នុង​គ្រាក្រ​រួមគ្នា​ប្រឆាំងនឹង​ជំងឺឆ្លង​

138
ចែករម្លែក

​ក្នុង​កិច្ចសហប្រតិបត្តិការ​អន្តរជាតិ​ដើម្បី​រួមគ្នា​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​កូ​វិដ​-១៩​កម្លាំង​សង្គម​ស៊ីវិល ចិន​បាន​បង្ហាញខ្លួន​នៅ​ប្រទេស​ដ៏​ច្រើន​ដែល​បានធ្វើឱ្យ​ប្រជាជន​នៃ​បណ្តា​ប្រទេស​នានា​មាន​ទំនាក់ទំនង​កាន់តែ​ជិតស្និទ្ធ​ជាមួយ​ប្រទេស​ចិន​។​

​យប់​ថ្ងៃទី​២៨ ខែមេសា​ក្រុមការងារ​មួយ​នៃ​ក្រុម​សង្គ្រោះបន្ទាន់​មេឃ​ខៀវ​សមាគម​សប្បុរសធម៌ ទូទាំងប្រទេស​ចិន​ដែលមាន​សមាជិក ១០ នាក់​បានធ្វើ​ដំណើរ​ទៅដល់​រាជធានី​ភ្នំពេញ នៃ​ប្រទេស​កម្ពុជា​ដើម្បី​ចូលរួម​ការសម្លាប់​មេរោគ​ក្នុងប្រទេស​កម្ពុជា​។ ក្នុងចំណោម​សមាជិក ក្រុមការងារ​ទាំង​១០ នាក់​នោះ មាន​មនុស្ស​ចាស់​អាយុ​ជាង​៥០ ឆ្នាំ​ដែលមាន​បទពិសោធន៍ ដ៏​ច្រើន​ហើយក៏​មាន​បុរស​វ័យក្មេង​ដែលមាន​អាយុ​តែ​២០ ឆ្នាំ​ដែរ ។ ក្នុង​គ្រាអាសន្ន​នេះ​ពួកគេ បាន​ត្រូវគេ​ដាក់ឈ្មោះ​រួម​តែមួយ​គឺ​អ្នកស្ម័គ្រចិត្ត​ពី​សង្គម​ស៊ីវិល​ចិន​។​

​ក្នុង​បរិស្ថាន​ដែលមាន​សីតុណ្ហភាព​ជាង​៤០​អស្សារ​នៅ​ប្រទេស​កម្ពុជា​អ្នកស្ម័គ្រចិត្ត​ចិន​បាន​ស្លៀក ពាក់​សម្លៀកបំពាក់​ការពារ​ក្រាស់ៗ​ពាក់​ម៉ាស់​ពេទ្យ ស្ពាយ​បរិក្ខារ​ទម្ងន់​ជាង​១៦ គីឡូក្រាម ហើយ​ធ្វើការ​៨-១២​ម៉ោង​ជា​រៀងរាល់ថ្ងៃ ។​ពួកគេ​បានធ្វើការ​នៅ​ខេត្ត​ក្រុង​ចំនួន​១០ នៃ​ប្រទេស កម្ពុជា​ក្នុង​រយៈពេល​១៥ ថ្ងៃ​ជាប់​រួមមាន​រាជធានី​ភ្នំពេញ​និង​ខេត្ត​ព្រះសីហនុ​ជាដើម​ហើយ បានធ្វើ​ដំណើរ​ជាង ១.៤០០​គីឡូម៉ែត្រ ដើម្បី​សម្លាប់​មេរោគ​នៅ​កន្លែង​សាធារណៈ​ជាង​៥០ កន្លែង សរុប​មាន​ទំហំ​ប្រមាណ​១៥៩ ម៉ឺន​ម៉ែត្រការ៉េ​រួមមាន​មន្ទីរពេទ្យ សាលារៀន​ផ្សារ ស្ថាប័ន​រដ្ឋា ភិ​បាល​សហគមន៍ សណ្ឋាគារ និង​ចំណត​ឡានក្រុង​ជាដើម​។ ជាពិសេស​ពួកគេ​បានរៀបចំ​វគ្គ បណ្តុះបណ្តាល​ដើម្បី​ពង្រឹងសមត្ថភាព​នៃ​ការបង្ការ​រោគ​របស់​គ្រូពេទ្យ​នគរបាល​និង​អ្នកធ្វើការ​នៅ សហគមន៍​ក្នុងប្រទេស​កម្ពុជា​។​

​លោក គឹម រ័ត្ន​វិ​សិទ្ធ រដ្ឋលេខាធិការ​ទីស្តីការគណៈរដ្ឋមន្ត្រី​កម្ពុជា​និង​ជា​ប្រធាន​ក្រុមប្រឹក្សា នៃ​វេទិកា​សម្ព័ន្ធ​សង្គម​ស៊ីវិល​បាន​មានប្រសាសន៍ថា​ក្រុម​សង្គ្រោះបន្ទាន់​មេឃ​ខៀវ​បានផ្តល់​ការគាំទ្រ​និង​ជួយឧបត្ថម្ភ​ដល់​ប្រទេស​កម្ពុជា​។ នេះ​បាន​សបញ្ជាក់​ឱ្យឃើញ​ពី​មនោសញ្ចេតនា​ជួយ យកអាសា​គ្នា​និង​រួមសុខទុក្ខ​គ្នា​ក្នុង​គ្រាអាសន្ន​រវាង​ប្រទេស​កម្ពុជា​និង​ចិន ។ ភាគី​កម្ពុ​ជាមាន ផែនការ​នឹង​បង្កើត​ក្រុមការងារ​សង្គ្រោះបន្ទាន់​មេឃ​ខៀវ​មួយ​ដើម្បី​ពង្រឹងសមត្ថភាព​ក្នុងការ​សង្គ្រោះបន្ទាន់​នៅពេល​កើត​គ្រោះមហន្តរាយ​ផ្សេងៗ​។​

​មិនតែប៉ុណ្ណោះ​ទេ​កម្លាំង​សង្គម​ស៊ីវិល​ចិន​ក៏បាន​ដឹកជញ្ជូន​សម្ភារៈ​បរិក្ខារ​ផ្សេងៗ​ទៅដល់​កន្លែង​ដែលមាន​តម្រូវការ​ចាំបាច់​ជាងគេ​។ ក្នុង​រយៈពេល ២ ខែ​ចុង​ក្រោយនេះ​មូលនិធិ​ចិន​ដើម្បី​សន្តិភាព និង​អភិវឌ្ឍន៍​បាន​ផ្តល់ជំនួយ​ជា​សម្ភារៈ​ដល់​ប្រទេស​ជាង​១០ រួមមាន​កម្ពុជា អ៊ីតាលី​អេ​ស្ប៉ា​ញ មី​យ៉ាន់​ម៉ា និង​ឡាវ​ជាដើម​។ មូលនិធិ​ប្រឆាំង​ជំងឺឆ្លង​ទូទាំង​ពិភពលោក​នៃ​ក្រុមហ៊ុន​TENCENT បានផ្តល់​ជំនួយ​ជា​សម្ភារៈ​ពេទ្យ​ចំនួន​៧,៧​លាន​គ្រឿង​។ មូលនិធិ​សម្បុ​រសធម៌​ពន្លឺ​រស្មី​ថ្មី​ក្រុង ប៉េកាំង​បាន​ប្រមូលប្រាក់​រៃអង្គាស​ជាង​៦​លាន​យាន់​ប្រាក់​ចិន​ដើម្បី​ផ្តល់ជំនួយ​ដល់​ប្រទេស​អ៊ីរ៉ង់ ដែលមាន​អ្នកចូលរួម​រៃអង្គាសប្រាក់​ជាង​២៣ ម៉ឺន​នាក់​។ មូលនិធិ​កាត់បន្ថយ​ភាពក្រីក្រ​បាន ផ្តល់ប្រាក់​៧ លាន​យាន់​ដល់​ប្រទេស​អេ​ត្យូ​ពី​នេ​ប៉ាល់ និង​មី​យ៉ាន់​ម៉ា​ហើយ​បានផ្តល់ “​កញ្ចប់ អាហារ​”​ដល់​កុមារ​មកពី​គ្រួសារ​ក្រីក្រ​ជា​រៀងរាល់ខែ​។​តាម​ការប៉ាន់ប្រមាណ​គិតដល់​ខែកក្កដា​ឆ្នាំនេះ គម្រោង​នេះ​នឹង​អាចជួយ​ដល់​ប្រជាជន​១,៥​ម៉ឺន​នាក់​នៅ​ប្រទេស​ទាំងនោះ​។​

​កម្លាំង​សង្គម​ស៊ីវិល​ចិន​កំពុង​ប្រតិបត្តិការ​ដើម្បី​ផ្សព្វផ្សាយ​ពី​ទស្សនទាន​និង​ស្មារតី​របស់​ប្រទេស​ចិន​ក្នុង​សកម្មភាព​សហប្រតិបត្តិ​ការ​អន្តរជាតិ​ដើម្បី​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺឆ្លង​ហើយ​បានបង្ហាញ​ឱ្យឃើញ​ពី​ភាពកក់ក្តៅ​និង​កម្លាំង​វិជ្ជមាន​នៃ​មនុស្សធម៌​និង​បានរួម​ចំណែក​ជាច្រើន​ក្នុងការ​បង្កើត​សហគមន៍​រួម​វាសនា​មនុស្សជាតិ ៕ ដោយ​ហួង ជឹ​ង ជី ភៃ​ជួន និង វ៉ាង​ហួយ (​កាសែត​ប្រជាជន​ដេលី​)

មន្ទីរពេទ្យ​លេខ ១ នៃ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ ក្វាង​ស៊ី ចែករំលែក​គ្នា​អំពី​បទ ពិសោធន៍​នៃ​ការបង្ការ​ជំងឺឆ្លង​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ជាមួយ​មន្ទីរពេទ្យ​ច្រើន​នៃ​ប្រទេស​កម្ពុជា

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ