ឥណ្ឌា​ព្រមាន​ក្រុមហ៊ុន​អាកាសចរណ៍​អំពី​ហានិភ័យ​នៃ​ហ្វូង​សត្វ​កណ្តូប​ហោះ​ខាប់​មេឃ​

126
ចែករម្លែក

​ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃ​សុក្រ​ទី​២៩​ខែ​ឧសភា​បាន​ព្រមាន​ក្រុមហ៊ុន​អាកាសចរណ៍​ថា​ការហោះហើរ​នៃ​យន្តហោះ​អ្នកដំណើរ​អាច​ត្រូវ​បាន​រំខាន​និង យន្ដហោះ​ជាច្រើន​អាច​ទទួល​រង​ការខូចខាត​ដោយ​​សារ​ហ្វូង​សត្វ​កណ្តូប​ដ៏​ច្រើន​ដែល​មិន​ធ្លាប់​មាន​ពីមុនមក​ដែល​នៅពេលនេះ​កំពុង​ញាំញី​ប្រទេស​នេះ​។​

​ការ​លុកលុយ​ដោយ​សត្វល្អិត​ដ៏​អាក្រក់​បំផុត​ក្នុង​រយៈពេល​ជិត​៣ ទសវត្សរ៍​មក​នេះ បាន​ធ្វើឱ្យ​ខូចខាត​ផលដំណាំ​តាម​រដូវ​យ៉ាងខ្លាំង ដែល​ធ្វើឱ្យ​កសិករ​ឥណ្ឌា​កាន់តែ​ជួប​ការលំបាក​ដោយសារ​ផល​ប៉ះ​​ពាល់​នៃ​ការបិទ​ប្រទេស​ប្រឆាំង​ជំងឺ​ឆ្លងកូវី​ដ​១៩​អស់​រយៈពេល​ជាច្រើន​ខែ​មក​។​

​ប៉ុន្តែ​ឥឡូវនេះ ហ្វូង​សត្វល្អិត​នេះ​គឺ​កាន់តែ​មាន​ចំនួន​ច្រើន​ឡើង​រហូត​ដល់​ក្រសួង​អាកាសចរណ៍​ស៊ីវិល​បាន​និយាយថា ពួក​វា​បង្ក​ការគំរាមកំហែង​ដល់​ការហោះហើរ​នៃ​យន្តហោះ នៅ​ពេល​ធ្វើការ​ចុះចត​​និង​ហោះ​ឡើង​។​

​ក្រុម​អ្នកជំនាញ​បាន​ព្រមាន​ថា ហ្វូង​សត្វ​កណ្តូប​ទាំងនោះ​អាច​នឹង​បង្កបញ្ហា​កាន់តែ​អាក្រក់​ទៅ​ដោយ​មាន​សត្វល្អិត​ជាច្រើន​ទៀត​ដែល​ត្រូវបាន​គេ​រំពឹងថា​នឹង​ទៅ​ដល់​ប្រទេស​ឥណ្ឌា​ពី​តំបន់ ស្នែង​នៃ​ទ្វីប​​អាហ្វ្រិក នៅ​ខែ​ក្រោយ​៕​ប្រែ​សម្រួល​៖​សុខា​/sn

ហ្វូង​សត្វ​កណ្តូប​ហោះហើរ​ដ៏​ច្រើន​នៅ​ទីក្រុង​ចៃ​ពួរ ប្រទេស​ឥណ្ឌា​កាលពី​ថ្ងៃទី​២៥ ខែ​ឧសភា ឆ្នាំ​២០២០

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ