ហ្វេដេរ័រ ជាប់កំពូលតារាងអត្តពលិករកចំណូលខ្ពស់បំផុតលើពិភពលោក

155
ចែករម្លែក

រ៉ូជើ ហ្វេដេរ័រ នាំមុខគេលើតារាងអត្តពលិករកចំណូលខ្ពស់បំផុតរបស់ទស្សនាវដ្តី Forbes ប្រចាំឆ្នាំ ដោយទស្សនាវដ្តីនេះនិយាយថាកីឡាករវាយតេន្នីសរូបនេះរកបានសរុប ១០៦,៣ លានដុល្លារ។

គាត់ជាកីឡាករវាយតេន្នីសដំបូងគេដែលជាប់កំពូលតារាង ចាប់តាំងពីបញ្ជីនេះត្រូវបានរៀបរៀងឡើងក្នុងឆ្នាំ ១៩៩០។

យោងតាមទស្សនាវដ្តី Forbes ម្ចាស់ពានរង្វាន់ទោល Grand Slam ២០ ជំនាន់រូបនេះរកបាន ៦,៣ លានដុល្លារពីសាច់ប្រាក់រង្វាន់ឈ្នះពានសរុបទាំងអស់របស់គាត់ និងប្រាក់ដទៃទៀតគឺបានមកពីកុងត្រាផ្សាយពាណិជ្ជកម្មនិងការបង្ហាញមុខក្នុងកម្មវិធីផ្សេងៗដោយគិតកម្រៃ។

តារាបាល់ទាត់ដូចជា គ្រីស្ទាណូ រ៉ូណាល់ដូ លីអូណែល ម៉េសស៊ី និងនីម៉ា ជាប់លេខ២,៣,៤ ខណៈតារាបាល់បោះ NBA លោកលេប្រូន ជែម លោកស្តេហ្វិន ឃើរី និងលោកខេវិន ឌូរ៉ាន ជាប់លេខ ៥,៦,៧ ហើយតារាវាយកូនហ្គោល ថៃហ្គ័រ វូដជាប់លេខ៨៕ ដោយ៖ កញ្ញាដាលីស

រ៉ូជើ ហ្វេដេរ័រ ជាប់លេខ១ជាអត្តពលិករកលុយបានច្រើនជាងគេបំផុតលើលោក