អភិបាលរដ្ឋមីននីសូតាសុំទោសចំពោះការចាប់ខ្លួនក្រុមការងារ CNN

171
ចែករម្លែក

បន្ទាប់ពីការចាប់ខ្លួនក្រុមការងាររបស់ទូរទស្សន៍ CNN ដែលកំពុងផ្សាយផ្ទាល់ពីសំណាក់ប៉ូលិសកាលពីថ្ងៃសុក្រទី២៩ឧសភា អភិបាលរដ្ឋមីននីសូតាដែលបានសុំទោសជាសាធារណៈ លោក ធីម វ៉ាល់ បានសន្យាថាអ្នកកាសែតនឹងមិនត្រូវបានជ្រៀតជ្រែកក្នុងការរាយការណ៍អំពីការតវ៉ាហិង្សានោះទេ បន្ទាប់ពីមរណភាពរបស់លោក ចច ផ្លយ។

អ្នកឆ្លើយឆ្លងព័ត៌មានរបស់ CNN លោក អូម៉ា ជីមេណេស និងសហការីពីរនាក់ត្រូវបានដោះលែងក្នុងរយៈពេលមួយម៉ោងបន្ទាប់ពីនាយកប្រតិបត្តិទូរទស្សន៍លោក ជេហ្វ ហ្សាក់ឃើ បានទូរស័ព្ទទៅលោកវ៉ាល់ដើម្បីទាមទារចម្លើយអំពីមូលហេតុដែលពួកគេត្រូវបាននាំខ្លួនទៅឃុំឃាំងនៅក្នុងឡានប៉ូលិស។

លោកវ៉ាល់និយាយថា “សូមជម្រាប យើងត្រូវធានាថាមានកន្លែងសុវត្ថិភាពសម្រាប់អ្នកសារព័ត៌មាន”។

លោកជីមេណេសនិងសហការីឈ្មោះ ប៊ីល កឺកូស និង លីអូនែល មេនដេស បានកំពុងថតផ្ទាល់សម្រាប់កម្មវិធី«ថ្ងៃថ្មី»របស់ទូរទស្សន៍ CNN ភ្លាមៗបន្ទាប់ពីម៉ោង ៥ ព្រឹកម៉ោង ដោយពណ៌នាពីរាត្រីនៃអគ្គិភ័យនិងកំហឹងបន្ទាប់ពីការស្លាប់របស់ផ្លយ បន្ទាប់ពីមន្ត្រីប៉ូលិសក្រុងមីននីប៉ូលីសយកជង្គង់សង្កត់កគាត់ស្លាប់។ មន្ត្រីប៉ូលិសដែលគេបណ្តេញចេញឈ្មោះ ដេរិក ឆូវីន ត្រូវបានចោទប្រកាន់ពីបទឃាតកម្មក្នុងករណីនេះកាលពីថ្ងៃសុក្រ៕ ដោយ៖ កញ្ញាដាលីស

ក្រុមការងាររបស់ CNN ត្រូវបានចាប់ខ្លួនកាលពីថ្ងៃសុក្រអំឡុងពេលកំពុងផ្សាយផ្ទាល់ការតវ៉ាហិង្សានៅទីក្រុងមីននីប៉ូលីស

ទីតាំងផ្សាយពាណិជ្ជកម្ម