ពេទ្យ​នគរបាល​ខេត្តបន្ទាយមានជ័យ​ចុះ​ពិនិត្យ​ថែទាំ​សុខភាព​ពលរដ្ឋ​នៅ​ភូមិកំណើត​លោកស្នងការ​

151
ចែករម្លែក

ដោយ​: ប​.​ជ័យ / បន្ទាយមានជ័យ​: ពេទ្យ​នគរបាល​ខេត្តបន្ទាយមានជ័យ ចុះ​ពិនិត្យ​ថែទាំ​សុខភាព​ពលរដ្ឋ​នៅ​ភូមិកំណើត​របស់លោក​ស្នងកា​រ​នគរបាល​ខេត្តបន្ទាយមានជ័យ ដែល​ស្ថិតនៅ​ឆ្ងាយ​ដាច់ស្រយាល​ជាប់​តំបន់​៣​ទំនាប នៃ​បឹង​ទន្លេសាប គឺ​ភូមិ​ដូន​ច្រែង​ឃុំ​/​ស្រុក​ព្រះនេត្រព្រះ​ខេត្តបន្ទាយមានជ័យ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម ស្នងការ​នគរបាល​ខេត្តបន្ទាយមានជ័យ បាន​នាំ​ក្រុម​គ្រួ​ពេទ្យ​នគរបាល​នៃ​ស្នងការដ្ឋាន​ខេត្ត ចុះ​ត្រួតពិនិត្យ ថែទាំ និង​ព្យាបាល​ជំងឺ​បឋម​ជូន​ប្រជាពលរដ្ឋ​នៅ​ភូមិ​ដូចខាងលើ​នា​ដើមរដូវ​វស្សា​នេះ​។​
​យោង​មេភូមិ​បានអោយដឹង​កាលពី​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​ថា​៖ ពលរដ្ឋ​រាប់សិប​នាក់​ដែល​បានមក​ទទួល​សេវា​សុខភាព​បែប​មនុ​សកស​ធម៌ និង​អន្តរាគមន៍​លើក​នេះ ភាគច្រើន​ជា​មនុស្ស​ចាស់​មាន​សុខភាព​ទ្រុឌទ្រោម​និង​សុខ​ភព ដែល​ចាំបាច់​ត្រូវ​ថែទាំ បំប៉ន​និង​បង្ការ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ អាត់ ខែម បាន​សំណូមពរ​ឲ្យ​លោកយាយ​លោកតា ក៏​ដូច​បងប្អូន​ប្រជាពលរដ្ឋ​ត្រូវ​តាមដាន ថែទាំ បង្ការ​ការពារ​សុខភាព​ទូទៅ ពិសេស​ជំងឺ​កូ​វីត​១៩ ដែល​មិនទាន់​បញ្ចប់​ការរីក​រាលដាល​នៅឡើយ​នេះ​។​
​ហើយ​ក្រុមគ្រូពេទ្យ​នគរបាល​នឹង​បន្តទៅ​ផ្តល់​សេវា​សុខភាព​បែបនេះ​ដល់​គោលដៅ​ដទៃទៀត ដូចដែល​បាន​ធ្វើជា​បន្តបន្ទាប់​កន្ល​ង​មក​៕

ទីតាំងផ្សាយពាណិជ្ជកម្ម