ទារក​ទើបនឹង​កើត​ត្រូវបាន​ជួយសង្គ្រោះ​បន្ទាប់ពី​វា​ត្រូវ​បាន​គេ​កប់​ទាំង​រស់​នៅ​ឥណ្ឌា​

208
ចែករម្លែក

​នេះ​ជា​អព្ភូតហេតុ​ដ៏​អស្ចារ្យ​ដែល​ទារក​ទើបនឹង​កើត​ម្នាក់​ដែល​ត្រូវបាន​កប់​ទាំង​រស់​នៅ​ឥណ្ឌា ត្រូវ​បាន​ជួយ​សង្គ្រោះ​ដោយ​ពួក​អ្នកភូមិ​ដែល​បាន​ឃើញ​ជើង​របស់​វា​លេចចេញ​ពី​ដី​។​

​ក្រុម​អ្នក​ជួយសង្គ្រោះ​នេះ​បាន​ឭ​សំឡេង​យំ​នៅ​ពេល​ពួកគេ​បានចាប់ផ្តើម​ជីកដី​ដើម្បី​សង់ផ្ទះ​នៅ​ភូមិ​មួយ នៅ​រដ្ឋ​អ៊ុត​តា ប្រា​ដែស ។​

​ពួកគេ​បាន​ប្រញាប់ប្រញាល់​ទៅ​រក​ប្រភព​សំឡេង​នោះ​ហើយ​បាន​ឃើញ​ជើង​របស់​វា​ចេញពី​ដី​។​ពួកគេ​បាន​ប្រញាប់ប្រញាល់​ជី​កកាយ​យក​វា​ចេញពី​ដី ហើយ​នៅពេល​ដឹង​ថា​វា​នៅ​មាន​ដង្ហើម​នោះ ពួកគេ​​បាន​ប្រញាប់ប្រញាល់​នាំ​ក្មេង​នេះ​ទៅ​កាន់​មន្ទីរពេទ្យ​មួយ​នៅ​ជិត​តំបន់​នោះ ។​

​ក្រុម​គ្រូពេទ្យ​បាន​ពិនិត្យ​មើល​វា ហើយ​ដឹងថា​វា​បាន​លេប​ដី​ចូល​ក្នុង​ពោះ​ដែល​បាន​ធ្វើឱ្យ​វា​ស្ទះ​ផ្លូវដង្ហើម​ទោះជា​យ៉ាងណា​វា​ស្ថិត​នៅក្នុង​សា្ថន​ភាពនឹងន​និង​ត្រូវ​នៅ​មន្ទីរពេទ្យ​ដើម្បី​តាមដាន​ស្ថានភាព​​របស់​វា​បន្តទៀត​។​

​គេ​មិនដឹងថា​ហេតុអ្វី​បានជា​ក្មេង​នេះ ត្រូវបាន​គេ​កប់ ហើយ​កប់​ចោល​នៅ​ទីនោះ​យូរ​ប៉ុន្មាន​ហើយ​មក​នោះ​ទេ តែ​មាន​ស្ត្រី​ម្នាក់​នៅក្នុង​ភូមិ​នោះ បាន​មក​សុំ​ក្មេង​នោះ​យក​ទៅ​ចិញ្ចឹម​៕​ប្រែ​សម្រួល​៖​សុខា​/sn

ប៉ូលិស​បាន​ធ្វើ​ការស៊ើបអង្កេត​ជុំវិញ​ករណី​កប់​ក្មេង​ទាំង​រស់​នេះ​ផង​ដែរ​

ទីតាំងផ្សាយពាណិជ្ជកម្ម