​រដ្ឋបាលខេត្ត​បន្ត​ផ្សព្វផ្សាយ​ដល់​ពលរដ្ឋ​ត្រូវ​ប្រុងប្រយ័ត្ន​ក្នុងការ​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩

135
ចែករម្លែក

​ដោយៈ​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​ក្រុមប្រឹក្សា​ខេត្តព្រះវិហារ​បាន​បើក​កិច្ចប្រជុំ​សាមញ្ញ​របស់ខ្លួន​លើក​ទី​១៣​អាណត្តិ​ទី​៣​កាលពី​រសៀល​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​។​ពិធី​នេះ​ក្រោម​អធិបតីភាព​លោក​ឡុង​សុវណ្ណ​ប្រធាន​ក្រុមប្រឹក្សា​ខេត្ត​,​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​។​ក្នុងនោះ​មានការ​ចូលរួម​ពី​មន្ត្រីក្រោមឱវាទ​ខេត្ត​,​និង​ស្ថាបន​តុលាការ​។​


​ក្រៅពី​បានអនុម័ត​កំណត់ហេតុ​និង​របាយការណ៍​ប្រចាំ​ខែឧសភា​ឆ្នាំ​២០២០​របស់​រដ្ឋបាលខេត្ត​លោក​ប្រាក់​សុវណ្ណ​អភិបាលខេត្ត​បាន​ក្រើនរំលឹក​ដល់​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់​សមត្ថកិច្ច​ពាក់ព័ន្ធ​ត្រូវ​បន្ត​ផ្សព្វផ្សាយ​ណែនាំ​ដល់​ប្រជាពលរដ្ឋ​ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​។​

ការសម្អាត​អនាម័យ​ដៃ​,​ការពាក់​ម៉ាស់​និង​វិធានការ​ផ្សេងៗ​ក្នុងការ​ការពារ​ជំងឺឆ្លង​កូ​វីដ​១៩​ដែល​កំពុង​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក​។​ទោះបី​កម្ពុជា​យើង​មានការ​ថយចុះ​ខ្លាំង​ក៏ពិតមែន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម