​កម្មករ​រោងចក្រ​ស៊ីម៉ង​តិ៍​ល្អាង​ពីរ​នាក់​ស្លាប់​ដោយសារ​ថ្ម​បាក់​សង្កត់​លើ​

119
ចែករម្លែក

​ដោយ​បូកគោ​/​កំ​ពតៈ​កម្មករ​ពីរ​នាក់​បាន​ស្លាប់​ដោយ​ដាច់ដាច​ខ្លួនប្រាណ​បន្ទាប់ពី​បំផ្ទុះ​ថ្មភ្នំ​ហើយ​ផ្ទាំង​ថ្ម​បាក់​រលំ​រមៀល​សង្កត់​លើ​។​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​រោងចក្រ​ផលិត​ស៊ីម៉ង​តិ៍​ថៃ​ប៊ុន​រ៉ុង​ស្ថិតក្នុង​ឃុំ​ល្អាង ស្រុក​ទឹកឈូ កាលពី​រសៀល​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០​។​

​មន្ត្រីនគរបាល​មូលដ្ឋាន​បាន​ប្រាប់​ឱ្យដឹងថា​ជនរងគ្រោះ​ទាំងពីរ​នាក់ រួមមាន​១. ឈ្មោះ​គុណ រ៉ា​ល់ ភេទ​ប្រុស អាយុ ២៩​ឆ្នាំ​,២. ឈ្មោះ​ញឹ​ប សារុន ភេទ ប្រុស អាយុ ៣៣​ឆ្នាំ​។ ទាំងពីរ​នាក់​មាន​ទីលំនៅ​ភូមិ​ដំណាក់​ត្រាច ឃុំ​កណ្តោល ស្រុក​ទឹកឈូ ខេត្តកំពត​ដោយ​បម្រើ​ការងារ​ក្នុង​ក្រុមហ៊ុន​ផលិត​ស៊ីម៉ង់​តិ៍​ថៃ​ប៊ុន​រ៉ុង​ល្អាង​។

មន្ត្រីនគរបាល​ដដែល​បាន​រៀបរាប់ថា​កាលពី​វេលា​ម៉ោង​៤​និង​៤០​នាទី​រសៀល​ថ្ងៃទី​២៩​ខែឧសភា​កម្មករ​ទាំង​ពីរ​នាក់​បាន​ឡើងទៅ​បំផ្ទុះ​ថ្ម​ត្រង់ចំណុច​កើតហេតុ​។​លុះ​បំផ្ទុះ​រួចរាល់​ហើយ​ជនរងគ្រោះ​ទាំងពីរ​នាក់​ក៏​ឡើងទៅ​ម្តងទៀត​បំណង​ដាក់​រំសេវ​បំផ្ទុះ​លើក​ទី​ពីរ​។​ស្របពេលនោះ​ផ្ទាំង​ថ្ម​រង​ការ​បំផ្ទុះ​ដែល​មិនទាន់​រលំ​ក៏​បាក់​រមៀល​សង្កត់​លើ​ជនរងគ្រោះ​ទាំងពីរ​នាក់​បណ្តាល​ឱ្យដាច់​ដាច​ខ្លួនប្រាណ​ស្លាប់​ភ្លាមៗ​តែម្តង​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ