​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​ចូលរួម​ដាំដំឡូង​មី​ជាមួយ​សហគមន៍​នៅ​ខេត្តកំពង់ចាម​

87
ចែករម្លែក

ដោយ​មូល​សម្បត្តិ​៖​ភ្នំពេញ​៖​នៅ​ព្រឹក​ថ្ងៃទី​៣០ ខែឧសភា​ឆ្នាំ​២០២០​លោក​វេ​ង​សាខុន​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ អមដំណើ​ជាមួយ​សហការី បាន​អញ្ជើញ​ទៅ​បំពេញបេសកកម្ម​នៅ​ខេត្តកំពង់ចាម ។​ដើម្បី​ចូលរួម​ដាំដំឡូង​មី​ពូជ​KU50​ជា​និមិត្តរូប​និង​វាយតម្លៃ​លើ​ការងារ​បង្កបង្កើនផល​របស់​សហគមន៍​សម្បូ​រ​មានជ័យ​។​សកម្មភាព​ដាំ​ដុះ​និង​ប្រមូល​ផលដំណាំ​ក​សិ​-​ឧស្សាហកម្ម​ដំណាំ​ឈើ​ហូប​ផ្លែ​និង​រោងចក្រ​ផលិត​ជីសរីរាង្គ​របស់​ក្រុមហ៊ុន​ឡុង​ស្រេង​និង​ពិនិត្យ​ចំការចេក​របស់​ក្រុមហ៊ុន​YQL​ដែល​កម្មវិធី​ទាំងនេះ​មានដូចជា​៖

១​មើល​កសិដ្ឋាន​ផលិត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​ចំការលើ​លោក​រដ្ឋមន្ត្រី​និង​សហការី​បាន​អញ្ជើញ​មក​ដាំដំឡូង​មី​ពូជ​KU50​ជា​និមិត្តរូប​លើ​ផ្ទៃដី​២៨​ហ​ត​។​ក្នុង​គោលបំណង​ទី​១​ក្រើនរំលឹក​ដល់​ប្រជាកសិករ​ឱ្យ​ត្រៀមលក្ខណ​:​សម្បត្តិ​ឱ្យបាន​គ្រប់គ្រាន់ (​ភ្ជួរ រាស់​ដាស់ដី ត្រៀម​ពូជ​និង​ជី​)​ដើម្បី​ដាក់​ដាំដំឡូង​មី​ឱ្យបាន​ទាន់​រដូវ​ដើមឆ្នាំ ។​
​ទី​២​ពង្រីក​និង​ផ្សព្វផ្សាយ​ពូជ​ដំឡូង​មី​KU50​នេះ​ដែលជា​ពូជ​ធន់​នឹង​ជំងឺ​ម៉ូ​សា​អ៊ិ​ច​និង​ជាពិសេស​ចង់​ជម្រាបជូន​កសិករ​ថា​ដើម្បី​ទទួលបាន​ទិន្នផល​ខ្ពស់​ចៀសវាង​ជំងឺឆ្លង​យើង​គួរ​គប្បី​ជ្រើសរើស​ពូជ​ល្អ​មាន​ប្រភព​ច្បាស់លាស់ ដាក់​ដាំ និង​មើលថែរក្សា​ឱ្យ​បានល្អ​ត្រឹមត្រូវ​តាម​បច្ចេកទេស​។

​នាឱកាស​នេះ លោក​រដ្ឋមន្ត្រី​បាន​ជម្រាប​ថា ពូជ​នេះ​ទិញ​ពី​វិទ្យាស្ថាន​អភិវឌ្ឍ​ពូជ​ដំឡូង​មី (TTDI) ប្រទេស​ថៃ ដែលជា​ពូជ​ដំឡូង​មី​ធន់​នឹង​ជំងឺ​ម៉ូ​សា​អ៊ិ​ចមក​ធ្វើ​ការដាំដុះ​ក្នុង​គោលបំណង​ពង្រីក​ដើម​ពូជ​សម្រាប់​ផ្សព្វផ្សាយ​បន្ត​ដល់​ប្រជាពលរដ្ឋ​។​តាមរយៈ​លទ្ធផល​ដាំ​សាកល្បង​ក្នុង​ឆ្នាំ​២០១៩​បានបង្ហាញ​ថា​ពូជ​នេះ​អាច​ធន់​នឹង​ជំងឺ​ម៉ូ​សា​អ៊ិ​ច ដែល​ផលប៉ះពាល់​មាន​កម្រិត​ត្រឹមតែ​ប្រមាណ ១-៥​ភាគរយ​ប៉ុណ្ណោះ​។​

​អាច​ផ្ដល់​ទិន្នផល​និង​កម្រិត​ជាតិ​ម្សៅ​ខ្ពស់​ក្នុង​អាយុកាល​ផលិតកម្ម​ត្រឹមតែ​៨​ខែ​។​ដោយសារ​មាន​តម្រូវការ​ពូជ​ខ្ពស់​ក្នុង​ឆ្នាំ​២០២០​អគ្គនាយកដ្ឋាន​កសិក​ម្ម​បានរៀបចំ​ផែនការ​ដាំ​ពង្រីក​ពូជ​បន្ថែមចំនួន​១៥០​ហិកតា​ហើយ​គិត​មកទល់​បច្ចុប្បន្ន​សម្រេច​ដាំ​បាន​៥០​ហិកតា​រួចហើយ​។​មានមតិ​សំណេះសំណាល​ជាមួយ​ថ្នាក់ដឹកនាំ​កសិដ្ឋាន​មន្ត្រី​ជំនាញ​បុគ្គលិក​កម្មករ​កសិដ្ឋាន​លោក​រដ្ឋមន្ត្រី​បានផ្តល់​កម្លាំងចិត្ត​កោតសរសើរ​និង​វាយតម្លៃ​ចំពោះ​ស្មារតី​ទទួលខុសត្រូវ​គ្រប់គ្រង​ដឹកនាំ​កសិដ្ឋាន​និង​មើលថែរក្សា​ដី​កសិដ្ឋាន​ដែលជា​កម្មសិទ្ធិ​របស់រ​ដ្ឋ​បាន​គង់វង្ស​។

ដោយឡែក​ចំពោះ​ការងារ​បច្ចេកទេស​លោក​ស្នើ​សុំឱ្យ​មន្ត្រី​កសិដ្ឋាន​យកចិត្តទុកដាក់​បង្កើន​ចំណេះដឹង​បច្ចេកទេស​ទាក់ទង​ការ​បង្កាត់ ជ្រើសរើស​ប​ន្សុ​ត​ពូជ​ដំណាំ​តំបន់​ដី​ខ្ពស់​គ្រប់​ប្រភេទ​ដើម្បី​ធ្វើការ​ផ្សព្វ​ផ្សាយ​ពូជ​ដំណាំ​និង​បច្ចេក​សេស​ជូន​កសិករ​នៅ​ទូទាំង​តំបន់​នេះ​ធ្វើយ៉ាងណា​ឱ្យ​ស​ក្ត័​សម​ទៅនឹង​ឈ្មោះ​កសិដ្ឋាន​។​


​ជាពិសេស​ស្របតាម​ការវិវឌ្ឍ​ន៍​រីកចម្រើន​ផ្នែក​បច្ចេកវិទ្យា​កសិកម្ម​ទំនើប​ដែល​ជួយ​កាត់បន្ថយ​កំលាំង​ពលកម្ម​ពេលវេលា​ទទួលបាន​ប្រសិទ្ធភាព​ផលិតកម្ម​និង​សេដ្ឋកិច្ច​ខ្ពស់​។​ចំពោះ​បញ្ហា​ជីវភាព​លោក​បាន​ណែ​នាំឱ្យ​ថ្នាក់ដឹកនាំ​ព្រមទាំង​មន្ត្រី​គួរប្រើ​ប្រាស់​ដី​របស់​កសិដ្ឋាន​ឱ្យអស់​សក្តានុពល​ផលិត​ពូជ​ដំណាំ​ដំណាំ​ចំណី​សត្វ​គោ​ដើម្បី​បង្កើត​ចំណូល​បង្កើន​កម្រិតជីវភាព​ឱ្យ​កាន់តែ​ល្អប្រសើរ​។

​អគ្គនាយកដ្ឋាន​កសិក​ម្ម​គួរ​ស្វែងរក​ដៃគូ​ឯកជន​ដើម្បី​កៀរគរ​ជំនួយ​ជា​ថវិកា​បច្ចេកទេស​និង​សម្ភារ​(​ជា​គ្រឿងចក្រ​)​ដើម្បី​លើកកម្ពស់​ការអនុវត្ត​បច្ចេកទេស​កសិកម្ម​លើ​ការ​បង្កាត់​ពូជ​ដាំ​ដុះ​និង​ប្រមូល​ផល​ឱ្យ​កាន់​តែមាន​ប្រសិទ្ធភាព ទំនើប​ទាន់សម័យ ក្នុងទិសដៅ​បង្កើន​ផលិតភាព​ផលិតកម្ម​លើ​ផ្ទៃដី​ដដែល កាត់បន្ថយ​ពលកម្ម និង​ចំណេញ​ពេល​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ