​អំ​ណះ​តទៅ ខេត្តកោះកុង នឹងមាន​ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ​ជា​ផ្លូវការ​ហើយ​

101
ចែករម្លែក

អត្ថ​ប​ទៈ សុ​ផានី​តា​/​កោះកុង​៖ សម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រីរ​ដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ អញ្ជើញ​ជា​អធិបតី​បញ្ចុះបឋមសិលា​ស្ថាបនា​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ រក្សាបាន​សុខសន្តិភាព និង​បង្ហាញ​ពី​តឹកតាង​នៃ​ដំណើរ​ជីវិត​របស់​ថ្នាក់ដឹកនាំ​ឆ្នើមៗ​ជំនាន់​មុន​ដែល​បាន​លះបង់​តស៊ូ​រំដោះជាតិ​ក្នុងសម័យ​សង្គ្រាម​។​

ចាប់ពី​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​នេះ​តទៅ​ខេត្តកោះកុង​នឹង​ទទួលបាន​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​ជា​ផ្លូវការ​ហើយ​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៤៨​ភូមិ​បឹង​ឃុន​ឆាង​សង្កាត់​ស្មាច់មានជ័យ​ក្រុង​ខេមរភូមិន្ទ​តាមរយៈ​ប្រមុខ​ក្រសួងការពារជាតិ​។​

ផ្តើម​មានមតិ​សំណេះសំណាល សម្តេច​ពិជ័យ​សេនា ទៀ​បាញ់​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​ក្រសួងការពារជាតិ សម្តែង​នូវ​ការ​អរគុណ​សន្តិភាព​ដែល​ធ្វើឱ្យមាន​ការអភិវឌ្ឍន៍​សង្គមជាតិ​មកទល់​សព្វថ្ងៃ​។​នេះ​ក៏​ដោយសារតែ​មាគ៌ា​ដឹកនាំ​របស់​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា​ពី​បាត​ដៃទទេ​ប្រែក្លាយ​មកជា​ប្រទេស​ភាព​អភិវឌ្ឍន៍​ជឿនលឿន​លើ​គ្រប់​វិស័យ​។​

​សម្តេច​ពិជ័យ​សេនា​បញ្ជា​ក់ទៀត​នៅ​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ថា​ក្រៅពី​ស្ថាបនា​ស្តូប​អនុស្សា​វី​រយ៍​នយោបាយ​ឈ្នះ​ឈ្នះ​គឺមាន​សារមន្ទីរ​វប្បធម៌​សាសនា​និង​រមណីយដ្ឋាន​ទេសចរណ៍ធម្មជាតិ​សរុប​ជាង​២១៦​ហិកតា​។ ដើមហេតុ​ដែលមាន​ការ​ស្ថាបនា​ទីតាំង​ប្រ​វត្ថិ​សាស្ត្រ​នេះ​ឡើង​។​ព្រោះ​ដី​តំបន់​នេះ​ផ្តល់នូវ​សក្តានុពល​នៃ​តឹកតាង​ដ៏​ទាក់ទាញ និង​ភាព​ចម្រុងចម្រើន​អភិវឌ្ឍន៍​ដល់​ពលរដ្ឋ​ក្នុង​ខេត្ត​។​

​សម្តេច​ពិជ័យ​សេនា ទៀ បាញ់ លើកឡើង​បន្ថែមថា នៅពេល​គម្រោង​អនុវត្ត​សង់​ស្តូប​នេះ​រួចរាល់​ហើយ ក្រុមការងារ​នឹងធ្វើ​ពិធី​សម្ពោធ​តាមបែប​សាសនា​ក្រោយមក​គិតគូរ​ថា​អនុញ្ញាតឱ្យ​សាធារណជន​ចូល​ទស្សនា​ស្វែងយល់​កម្រិតណា​។​

តាម​គំរូ​ប្លង់គោល ទីតាំង​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​នេះ មាន​ឃឿន​៤​ជ្រុង​សរុប​ទទឹង​៦៦​ម៉ែត្រ​និង​កម្ពស់​៤៣​ម៉ែត្រ​ដើម្បី​រំលឹក​នឹក​គុណ​ដល់​វិ​រ​បុរស​ជំនាន់​មុនៗ​ដែល​បាន​បូជាជីវិត​បុព្វេ​ហេតុ​រំដោះជាតិ​មាតុភូមិ​ពី​ភ្លើងសង្គ្រាម​ដ៏​វេទនា​ដោយ​នាំមក​សុខសន្តិភាព​និង​អភិវឌ្ឍន៍​រីកចម្រើន​មកទល់​បច្ចុប្បន្ន​។​

ដោយឡែក​លោក​ហួត​សុផាន់​ជា​ពលរដ្ឋ​រស់នៅ​សង្កាត់​ស្មាច់មានជ័យ​លោកស្រី​ថុង​ស្រី​ពៅ​ជា​សមាជិក​ក្រុមប្រឹក្សា​ស្រុក​មណ្ឌលសីមា​និង​យុវតី​ណុន​ស្រី​ឈៀង​សម្តែង​នូវ​ការពេញចិត្ត​ចំពោះ​វត្តមាន​ស្តូប​នយោបាយ​ឈ្នះ​ឈ្នះ​ដែល​ផ្តើម​បង្ហាញ​រូបរាង​នៅលើ​ដែន​ខេត្តកោះកុង​។​

​ប្រជាពលរដ្ឋ​មន្ត្រីរាជកា​រ​និង​យុវជន​យល់ថា​ការសង់​ឡើង​នូវ​ស្តូប​អនុស្សា​វី​រ៍យ៍​នយោបាយ​ឈ្នះ​ឈ្នះ​នៅពេលនេះ នឹង​ក្លាយ​តំបន់​រក្សា​បន្សល់​នូវ​ប្រ​វត្ថិ​សាស្ត្រ​ដ៏​ល្អ​ឯក​មួយ​ទុកឱ្យ​កូនចៅ​ជំនាន់​ក្រោយៗ​បានដឹង និង​ស្វែងយល់​។​ពួកគាត់​រំពឹងថា​បន្ទា​ប់​ពី​សមិទ្ធផល​ដែល​ផ្តើម​កកើត​មាន​ថ្ងៃនេះ​នឹង​ធ្វើឱ្យ​ខេត្តកោះកុង​កាន់តែ​អភិវឌ្ឍន៍​រីកចម្រើន​ខ្លាំងក្លា​ថែមទៀត​។​

​មុនដំបូង​ឡើង​គម្រោង​សង់​ស្តូប​អនុស្សាវរីយ៍​នយោបាយ​ឈ្នះ​ឈ្នះ​គឺ​គ្រោង​ធ្វើ​នៅ​ចំណុច​អន្លង់វែង​រវាង​ខេត្តកោះកុង​និង​ខេត្តពោធិសាត់​។​ប៉ុន្តែ​មើលទៅ​ស្ថាន​ភាពខុស​ទម្រង់​បន្តិច​ទើប​ក្រោយមក​សម្តេច​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​ចារ​កំណត់​ទីតាំង​ថ្មី​មកកាន់​ក្រុង​ខេមរភូមិន្ទ​វិញ​៕S/​