ចាប់ខ្លួនក្មេង​ជំទង់​ថៃ​ច្រើន​នាក់ដោយសារធ្វើ​ពិធី​ខួបកំណើត​ ​រំលោភ​ច្បាប់​គ្រាអាសន្ន​

213
ចែករម្លែក

​ក្មេង​ជំទង់​៣០​នាក់​ត្រូវបាន​ចាប់ខ្លួន​ពី​បទ​រំលោភ​លើ ក្រឹត្យ​ច្បាប់​ដាក់​រដ្ឋ​ក្នុង​គ្រាអាសន្ន​និង​បម្រាម​គោចរ​ពេលយប់​ដោយសារ​ពួកគេ​បាន​ចូលរួម​ពិធី​ខួបកំណើត​នៅ​ផ្ទះ​មួយ​នៅ​ខេត្ត​ឈុន​បុរី​​កាលពី​ព្រឹក​ថ្ងៃ​សៅរ៍​ទី​៣០​ឧសភា​។​

​ប៉ូលិស​មួយ​ក្រុម​បាន​ឆ្មក់​ចូល​ផ្ទះ​នោះ​ហើយ​បាន​ឃើញ​ក្មេង​ជំទង់​រាប់សិប​នាក់​កំពុង​រាំ​នៅ​ខាងក្នុង​ផ្ទះ​នោះ​។ អ្នកខ្លះ​ស្លៀក​បំពាក់​អាវ​ដេក​យប់​ខណៈពេល​ដែល​អ្នកខ្លះ​ទៀត​ស្លៀក​ឯកសណ្ឋាន​សិស្សសាលា​។ ​ពិធី​ជប់លៀង​នេះ​ក៏​ត្រូវបាន​ផ្សាយ​ផ្ទាល់​តាម​ហ្វេ​សប៊ុក​ផងដែរ​។​

​ក្មេង​ជំទង់​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​នោះ ត្រូវបាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​។​​ប្រែ​សម្រួល​៖​សុខា​

​ក្មេង​ជំទង់​ដែល​ត្រូវបាន​ចាប់ខ្លួន​ទាំង​នោះ ត្រូវបាន​នាំ​ខ្លួន​ទៅ​ប៉ុស្តិ៍​ប៉ូលិស​