​ឃាត់ខ្លួន​ស្ត្រី​បោស​សម្អាតផ្ទះ​ម្នាក់​រកឃើញ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម

99
ចែករម្លែក

ដោយ​៖​ឆាយា​នាថ​/​ភ្នំពេញ​៖​កាលពី​វេលា​ម៉ោង​១៖៣០​នាទី រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០ ដោយមាន​ការដឹកនាំ​បញ្ជា​ផ្ទាល់​ពី​លោក​វរសេនីយ៍ឯក ម៉េង វិមាន​តារា អធិការនគរបាល​ខ​ណ្ឌ​មានជ័យ , នគរបាល​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន​ឃាត់ខ្លួន​ស្ត្រី​ម្នាក់​ដោយ​រកឃើញ​គ្រឿងញៀន​ជិត​កន្លះ​គីឡូក្រាម ។

​លោក អ៊ុ រតនា មេ​ប៉ុស្តិ៍​ចាក់អង្រែលើ​បាន​ថ្លែងប្រាប់ ថា ជនសង្ស័យ ឈ្មោះ ផែង​សុខ​ខី​ភេទ​ស្រី​អាយុ​២៤​ឆ្នាំ ជនជាតិខ្មែរ​មុខរបរ​អ្នក​បោស​សម្អាតផ្ទះ​ស្នាក់នៅ​ផ្ទះជួល​ភូមិ​ព្រែក​តា​គង់​៣​សង្កាត់​ចាក់អង្រែលើ​ខណ្ឌមានជ័យ​។​លោក​មេ​ប៉ុស្តិ៍​បន្តថា​កម្លាំង​ប៉ុស្តិ៍នគរបាល​បាន​ចុះ​ល្បាត​ក្នុង​មូលដ្ឋាន​ដូច​រាល់ដង​។​

​ពេលមកដល់​ចំណុចកើតហេតុ​ក៏​ប្រទះឃើញ​ជនសង្ស័យ​កំពុង​ដើរ​មានការ​សង្ស័យ​ក៏​ឃាត់​ត្រួត​ពិនិត្យឃើញ​មាន​គ្រឿងញៀន​ចំនួន​៣​កញ្ចប់​ធំ​ទម្ងន់​ជិត​កន្លះ​គីឡូក្រាម​។​បច្ចុប្បន្ន​សមត្ថកិច្ច​កំពុង​បន្ត​នីតិវិធី​លើ​ជនសង្ស័យ មុន​បញ្ជូនទៅ​តុលាការ ដើម្បី​ចាត់ការ​តាមច្បាប់ ៕S/​