អាជ្ញាធរខេត្ត​សុំឱ្យ​ផ្តល់ព័ត៌មាន​ចំពោះ​គ្រួសារ​មាន​សាច់ញាតិ​មកពី​ក្រៅប្រទេស​ដើម្បី​ទប់ស្កាត់​រលក​ទី​២​កូ​វីដ​.១៩

363
ចែករម្លែក

ដោយ​:​គង់​ហេង​/​កំពង់ចាម​:​អាជ្ញាធរខេត្ត​កំពង់ចាម​បាន​សំណូមពរ​ស្នើ​ដល់​ប្រជាពលរដ្ឋ​រស់នៅ​តាម​បណ្តា​សហ​គន៍​ក្នុង​ខេត្ត​ទាំងអស់​ដែលមាន​សាច់ញាតិ​ជា​ពលករ​ពល​ការិនី​វិលត្រឡប់​មកពី​បំពេញការងារ​នៅក្រៅ​ប្រទេស គឺ​សូម​សហការ​ផ្តល់ព័ត៌មាន មកកាន់​អាជ្ញា​ធរមាន​សមត្ថកិច្ច​។ ដើម្បី​យកទៅ​ពិនិត្យ​សុខភាព និង​ដាក់ឱ្យ​ស្នាក់នៅ​ដាច់ដោយឡែក​រយ​:​ពេល ១៤​ថ្ងៃ និង​ដើម្បី​ទប់ស្កាត់​ការរីក​រាលដាល រលក​ទី​២ នៃ​ជំងឺ​កូ​វីដ​.១៩​។​


​នេះ​ជាការ​លើកឡើង​របស់លោក​អ៊ុន​ចាន់​ដា​អភិបាល​ខេត្តកំពង់ចាម​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​ក្នុង​ឱ្យ​កាស​ដែល​លោក​បាន​ជួប​សំណេះសំណាល​និង​ចែកជូន​អំណោយ​របស់​កា​ក​បាទ​ក្រហម​កម្ពុជា​ដ​ល់​គ្រួសារ​ប្រជាពលរដ្ឋ​ក្រីក្រ​ចំនួន ៦០ គ្រួសារ នៅក្នុង​សាលាស្រុក​ចម្ការលើ​។​

​លោក អ៊ុន ចាន់​ដា ក្នុងនាម​ប្រធាន​គណ​:​កម្ម​ការប្រយុទ្ធប្រឆាំង​នឹង​ជំងឺ​កូ​វីដ​.១៩ ខេត្តកំពង់ចាម​បាន​ថ្លែងថា ស្នើ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​សូមមេត្តា​បន្ត​ការពារ​ប្រកបដោយ​ស្មារតី​ប្រុងប្រយ័ត្ន​គឺ​កុំ​ធ្វេសប្រហែស​ដោយ​ប្រការ​ណាមួយ​ឱ្យសោះ​។​ដោយ​យើង​បារម្ភ​បំផុត​គឺ​«​ការផ្ទុះ​ឡើង​នូវ​រលក​ទី​២​នៃ​ជំងឺ​កូ​វីដ​.១៩​ម្តងទៀត​ដែលជា​ការផ្ទុះ​នៅតាម​សហគមន៍​មូលដ្ឋាន​នោះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បាន​ថ្លែង​ឱ្យដឹងទៀតថា បច្ចុប្បន្ន​យើង​កំពុង​ភ្លេចខ្លួន​ហើយ ដោយ​អាង​ថា អ្នកជំងឺ​កូ​វីដ​.១៩​បានជា​សះស្បើយ​អស់ហើយ​។​បណ្តាលឱ្យ​ម្នាក់ៗ​លែង​ការពារ​ទាំងអស់​គឺ​មិនបាន​គិតពី​បញ្ហា​អនាម័យ​គ​ន្លាត​សុវត្ថិភាព​ពាក់​ម៉ាស់​លាងដៃ​អាល់កុល​សាប៊ូ​ដែលជា​រូបភាព​បង្ហាញ​បញ្ហា​ឆ្លង​ជំងឺ​ពី​ម្នាក់​ទៅ​ម្នាក់​។​
​លោក​បាន​បន្ថែមថា​ពិសេស​យើង​កំពុង​បារម្ភ​ចំពោះ​ពលករ​ពល​ការិនី​បាននិងកំពុង​បំពេញការងារ​តាម​បណ្តា​ប្រទេស​សមី​ដូចជា​ប្រទេស​កូរ៉េ​ប្រទេស​ម៉ាឡេស៊ី​និង​ថៃ​គឺ​ចេញចូល​ស្ទើរ​រាល់ថ្ងៃ​ក្នុងដំណាក់កាល​ជំងឺ​កូ​វីដ​.១៩​នេះ​គឺ​ធ្វើឱ្យ​យើង​ពិបាក​គ្រប់គ្រង​មែនទែន​។​

​លោក​បាន​បន្តថា​ប្រឈម​បញ្ហា​នេះ​យើង​សំណូមពរ​ដល់​ប្រជាពលរដ្ឋ​ទាំងអស់​ដែលមាន​បងប្អូន​សាច់ញាតិ​វិលត្រឡប់​ពី​បំពេញការងារ​នៅក្រៅ​ប្រទេស​គឺ​សូម​សហការ​រាយការណ៍​ផ្តល់ព័ត៌មាន​ជាមួយ​អាជ្ញា​ធរមាន​សមត្ថកិច្ច​។​ដើម្បី​យកទៅ​ពិនិត្យ​សុខភាព​ជូន​ហើយ​ធ្វើ​ច​ត្តា​ឡី​ស័គ​ចំនួន​១៤​ថ្ងៃ​នៅតាម​ផ្ទះ​។​នេះ​ជា​វិធី​ដែល​អាជ្ញាធរ​និង​ប្រជាពលរដ្ឋ​នៃ​គ្រួសារ​នីមួយៗ​រួមគ្នា​ទប់ស្កាត់​កុំ​ឳ្យ​រលក​ទី​២ នៃ​ជំងឺ​កូ​វីដ​.១៩៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម