​បុរស​២​នាក់ មហា​សំណាង​ម្នាក់ៗ​ឈ្នះ​ប្រា​ក់មួយ​សែន​ដុល្លារ​

97
ចែករម្លែក

​ដោយ​៖​ដេប៉ូ​ភ្នំពេញ​៖ វា​ពិតជា​សំណាង​មនុស្ស​ម្នាក់ៗ​ស្មាន​មិន​ដល់​ពិតមែន តួយ៉ាង​ដូចជា​បុរស ២ នាក់​ក្នុងនេះ​ម្នាក់​រស់នៅ​រាជធានី​ភ្នំពេញ​និង​ម្នាក់ទៀត​រស់នៅ​ខេត្តស្វាយរៀង​មានសំណាង​បានឈ្នះ​ប្រាក់រង្វាន់ ម្នាក់ៗ​រហូតដល់ ១​សែន​ដុល្លារ​ដែល​សរុប​២​សែន​ដុល្លារ​ពី ក្រុមហ៊ុន​សែ​ល​កាត​។​

​បុរស​មានសំណាង​នេះ ម្នាក់​ឈ្មោះ លោក ពេញ ភា​រ៉ូ សព្វថ្ងៃ រស់នៅ​សង្កាត់​ដង្កោ ខណ្ឌដង្កោ រាជធានី​ភ្នំពេញ​។​បុរស​សំណាង​ខ្ពស់​រូបនេះ​បានឈ្នះ​ប្រាក់រង្វាន់​ចំនួន ១​សែន​ដុល្លារ​កាលពី​ថ្ងៃទី​១០ ខែមេសា​ឆ្នាំ​២០២០​ក្នុង​កម្មវិធី​ផ្ញើ​សារ​ឈ្នះ​ប្រាក់រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​របស់​ក្រុមហ៊ុន​សែ​ល​កាត​។​ចំណែក​បុរស​ម្នាក់ទៀត​ឈ្មោះ​លោក​ពេជ្រ​សុធី​សព្វថ្ងៃ​រស់នៅ​ស្រុក​ស្វាយរៀង​ខេត្តស្វាយរៀង​បានឈ្នះ​ប្រាក់រង្វាន់​១​សែន​ដុល្លារ​ដូចគ្នា​។​បុរស​រូបនេះ​បានឈ្នះ​ប្រាក់រង្វាន់​នេះ​កាលពី​ថ្ងៃទី​២០​ខែមេសា ឆ្នាំ ២០២០​។​

​គួរ​បញ្ជាក់ថា​គិត​រហូតមក​ដល់ពេលនេះ​ក្រុមហ៊ុន​សែ​ល​កាត​នៅតែ​បន្ត​ប្រគល់​រង្វាន់​ជា​បន្តបន្ទាប់​គ្រប់​ទូទាំង​ខេត្ត​ក្រុង​ដល់​អតិថិជន​របស់ខ្លួន​។​ដើម្បី​ឈ្នះ​រង្វាន់​១​ម៉ឺន​ដុល្លារ​ជា​រៀងរាល់ថ្ងៃ​អតិថិជន​ក្រុមហ៊ុន​នេះ​។​គ្រាន់តែ ផ្ញើ​សារ​ជា​អក្សរ «10K» រួច​ផ្ញើ ទៅកាន់​លេខ «8888» ឬ ក៏​ទូរ​សព្ទ​ទៅកាន់​លេខ «8888» នោះគេ​នឹង​ទទួលបាន​សារ​ផ្ញើ​ត្រឡប់មកវិញ​ដោយ​ភ្ជាប់​មក​ជាមួយនឹង​លេខ​កូដ​សំណាង​ហើយ​ត្រូវ​រក្សា សារ​នោះ​ទុក ដើម្បី​ផ្ទៀងផ្ទាត់​៕S/​