ស្នើឱ្យ​ខេត្តបន្ទាយមានជ័យ​ចាត់ការ​លើ​ក្រុមហ៊ុន​មួយ​ដែល​ឈូសឆាយ​ចូល​ដី​ព្រះរាជក្រឹត្យ​

115
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​ក្រសួងបរិស្ថាន​ស្នើឱ្យ​លោក​អភិបាលខេត្ត​បន្ទាយមានជ័យ​ចាត់ការ​លើ​ក្រុមហ៊ុន​លោក​តឹក​ប៊ុនធឿន​ដែល​ឈូសឆាយដី​សាងសង់​ផ្លូវ​ចូល​ដី​ព្រះរាជក្រឹត្យ​តំបន់ការពារទេសភាព​រនាមដូនសំ​ស្រុក​ម៉ាឡៃ​។​

លិខិត​លេខ​៥៨៣​សណប​ស្ថ​ចុះ​ថ្ងៃទី​១៣​ខែមេសា​ឆ្នាំ​២០២០ ចុះហត្ថលេខា​ដោយ​លោក​ផៃ ប៊ុន​ឈឿន រដ្ឋលេខាធិការ​ប្រចាំការ​ក្រសួងបរិស្ថាន​បាន​ផ្ញើជូន​លោក​អ៊ុ រាត្រី អភិបាលខេត្ត បន្ទាយមានជ័យ ។​ទើប​ធ្លាយ​ឱ្យដឹង​កាលពី​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​នេះ​បានឱ្យដឹងថា​៖​មន្ទីរ​បរិស្ថាន​បានធ្វើ​លិខិត​មក​ក្រសួង​ដើម្បី​សុំ​ជួយ​អន្តរាគមន៍​លើ​ការឈូសឆាយដី​សាងសង់​ផ្លូវ​របស់​ក្រុមហ៊ុន​លោក​តឹក​ប៊ុនធឿន​(​រង​យោធភូមិភាគ​ទី​៥​ទទួលរង​ទិស​តំបន់​ទី​១​ខេត្តបន្ទាយមានជ័យ​។​

​ក្នុង​នោះបាន​សហការ​ជាមួយ​ក្រុមហ៊ុន​ឡេង​ណា​វ៉ា​ត្រា​)​ចូល​តំបន់ការពារទេសភាព​រនាមដូនសំ​ប្រវែង​៣០​ម៉ែត្រ​គុណ​៩០០​ម៉ែត្រ​ស្ថិត​ក្នុងស្រុក​ម៉ាឡៃ​ខេត្តបន្ទាយមានជ័យ​។​លិខិត​ក្រសួងបរិស្ថាន​បាន​បន្តថា​៖”​ក្នុងន័យនេះ​ក្រសួងបរិស្ថាន​ស្នើសុំ​ឯកឧត្តម​អភិបាលខេត្ត​រៀបចំ​ក្រុមការងារ​ថ្នាក់​ខេត្ត​ដើម្បី​ចុះ​ពិនិត្យ​ទីតាំង​ជាក់ស្តែង​និង​អនុវត្ត​ច្បាប់​ស្តីពី​តំបន់ការពារធម្មជាតិ​លើ​ករណី​ឈូសឆាយ​នេះ​” ៕S/

​រូបថត ៖ ក្រសួងបរិស្ថាន​ស្នើឱ្យ​ខេត្តបន្ទាយមានជ័យ​ចាត់ការ​លើ​ក្រុមហ៊ុន​លោក​តឹក ប៊ុនធឿន​ដែល​ឈូសឆាយដី​ផ្លូវ​ចូល​ដី​ព្រះរាជក្រឹត្យ​តំបន់ការពារទេសភាព​រនាមដូនសំ (​រូប​៖ ប​.​ជ័យ​)​