​ប្រធាន​សមាគមនារី​ក​ម្ពុ​ជា​៖​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​កូ​វីដ​១៩

86
ចែករម្លែក

វ៉ៃ​កូ​៖​ខេត្តស្វាយរៀង​៖​លោកស្រី​កិត្តិ​សង្គហ​បណ្ឌិត​ម៉ែន​សំអន​ប្រធាន​សមាគមនារី​កម្ពុជា​ដើម្បី​សន្តិភាព​និង​អភិវឌ្ឍន៍​បាន​ថ្លែង​ផ្តាំផ្ញើ​ដល់​ប្រជាពលរដ្ឋ​ឱ្យ​ប្រុងប្រយ័ត្ន​ជានិច្ច​ចំពោះ​ជំងឺ​កូ​វីដ​១៩​ដោយ​ការពារ​ខ្លួន​ពី​ជំងឺ​នេះ​គ្រប់ពេលវេលា​។​ការ​ផ្តាំផ្ញើ​នេះ​បាន​ធ្វើឡើង​កាលពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០ ក្នុងឱកាស​លោកស្រី​បាន​នាំយក​នូវ​អំណោយ​ជូន​ដល់ នារី​ក្រុង​ស្វាយរៀង​ដើម្បី​ទុក្ខ​ចែក​អ្នក​ខ្វះខាត​។​

​លោកស្រី​បាន​ផ្តាំផ្ញើ​នារី​ក្រុង​ស្វាយរៀង​និង​ប្រជាពលរដ្ឋ​ថា​ត្រូវធ្វើ​យ៉ាងណា​កសាង​អភិវឌ្ឍន៍​សមត្ថភាព​ឲ្យ​កាន់តែ​ប្រសើរឡើង​ថែមទៀត​។​ជាពិសេស​ក្នុងដំណាក់កាល​នេះ​ត្រូវ​ចូលរួម​ទាំងអស់គ្នា​ក្នុងការ​បង្ការ​និង​ទប់ស្កាត់​កូ​វីដ​១៩​ទាំងអស់គ្នា​ដោយ​រក្សា​អនាម័យ​និង​គម្លាត​នៃ​ការរស់នៅ​និង​អនុវត្តតាម​ការណែនាំរ​បស់ ក្រសួងសុខាភិបាល​។​
​ឆ្លៀត​ក្នុងឱកាស​នោះ​លោកស្រី​ម៉ែន​សំអន​ក៏បាន​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​ក្រុមគ្រួសារ​សព​លោក​ឧ​ត្ត​ម​សេនីយ៍​ទោស​សា​វី​ដែល​បាន​ស្លាប់​ដោយសារ​កូ​វីដ​១៩​នៅ​មន្ទីរពេទ្យ​ក្នុងប្រទេស​ម៉ាលី​ក្នុងអំឡុងពេល​បំពេញការងារ​មនុស្សធម៌ ក្រោម​ស្លាក​អង្គការសហប្រជាជាតិ​។​

​អំណោយ​ដែល​បាន​ជូនទៅ​នារី​ក្រុង​ស្វាយរៀង​សម្រាប់ធ្វើ​ការងារ​មនុស្ស​ធម៌​ចែកជូន​គ្រួសារ​ដែលមាន​អ្នក​ឈឺ​ឬ​មាន​សមាជិក​ស្លាប់​នៅតាម​សង្កា​ត់រៀងៗ​ខ្លួន​រួមមាន​៖​អង្ករ​១៨​បាវ​មី​៤​កេស​ស្ករស​១៨​គីឡូក្រាម និង​ថវិកា​មួយចំនួន​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ