​អេ​ដ​សិ៍​មិនមែនជា​បញ្ហា​ត្រូវ​ព្រួយបារម្ភ​ឡើយ​ដរាបណា​អ្នក​ផ្ទុក​អនុត្ត​បាន​ត្រឹមត្រូវ​

157
ចែករម្លែក

​ដោយ​បូកគោ​/​កែប​:​ប្រធាន​គណៈកម្មាធិការ​កាកបាទក្រហមកម្ពុជា​សាខា​ខេត្ត​កែប​បាន​ក្រើន​រំលឹកថា​ដរាបណា​អ្នក​រួមរស់​ជាមួយ​មេរោគ​អេ​ដ​សិ៍​អនុវត្តបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​គ្រូពេទ្យ​ជំនាញ​នោះ​ក្តី​ព្រួយបារម្ភ​នឹងមិន​កើតឡើង​ឡើយ​។​

កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​កែប​បានធ្វើ​ពិធី​ចែក​អំណោយ​មនុស្សធម៌​ជូន​ដល់​អ្នក​ផ្ទុកមេរោគ​អេដស៍​/​ជំងឺអេដស៍​ចាស់ជរា​គ្មាន​ទីពឹង​ស្ត្រី​មេម៉ាយ និង​ពលរដ្ឋ​ក្រីក្រ​១២៣​គ្រួសារ​មកពី​ភូមិ​ចំនួន​បី​ស្ថិតក្នុង​ក្រុងកែប​។

សំណេះសំណាល​នា​ពិធី​នោះ​លោក​កែ​នស​ត្ថា​ប្រធាន​គណៈកម្មាធិការ​កាកបាទ​ក្រហម​កម្ពុជា​សាខា​ខេត្ត​កែប​បាន​មានប្រសាសន៍ថា​មកដល់​បច្ចុប្បន្ន ជំងឺ​អេ​ដ​សិ៍​មិនមែនជា​បញ្ហា​ដែល​ត្រូវ​ព្រួយបារម្ភ​ឡើយ ។​គឺ​ដរាបណា​សា​ម៉ី​ខ្លួន​ដែលជា​អ្នក​ផ្ទុក​ឬ​កំពុង​រួមរស់​ជាមួយ​មេរោគ​អេ​ដ​សិ៍​អនុវត្តបាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រុមគ្រូពេទ្យ​។ កា​រស់នៅ​ប្រកបដោយ​ភាព​អនាម័យ ការប្រើប្រាស់​ថ្នាំ​បាន​ទៀងទាត់ និង​ភាពមិន​ទន់ជ្រាយ​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃជា​កត្តា​សំខាន់​សម្រាប់​ដំណើរ​ជីវិត​ដែល​ត្រូវ​រ៉ាប់រង​គ្រួសារ​បន្តទៅ​មុខ​។​

លោក​ប្រធាន​គណៈកម្មាធិការ​សាខា​បាន​បញ្ជាក់ថា​និយាយ​បែបនេះ​មិនមែន​លើកទឹកចិត្ត​ឱ្យ​យុវវ័យ​ភ្លើតភ្លើន​នោះទេ​គឺ​ការប្រុងប្រយ័ត្ន​ជា​បញ្ហា​សំខាន់បំផុត​។​ពលរដ្ឋ​គ្រប់រូប​ត្រូវតែ​យកចិត្តទុកដាក់​ក្នុង​កិច្ចការពារ​ខ្លួន​និង​អ្នកដទៃ​ស្របតាម​ពាក្យ​ណែនាំ​របស់​មន្ត្រី​ជំនាញ​ដែល​តែងតែ​អប់រំ​ផ្សព្វផ្សាយ​ដើម្បី​ចូលរួម​កាត់បន្ថយ​ករ​ណី​រីក​រាលដាល​ជំងឺអេដស៍​ជាស​កល​។​

ជាមួយគ្នានេះដែរ​លោក​សោម​ពិសិដ្ឋ​អភិបាលខេត្ត​កែប​បាន​មានប្រសាសន៍ថា​អ្វីដែល​ប្រឈម​សម្រាប់​បច្ចុប្បន្ន​គឺ​ករណី​ជំងឺ​កូ​វីដ​១៩​។​បងប្អូន​ប្រជាពលរដ្ឋ​ទាំងអស់​ត្រូវ​បន្ត​អនុវត្ត​និង​ណែនាំ​កូនចៅ​ស្របតាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល​អំពី​វិធី​ការពារ​ដោយ​លាង​សម្អាត​ដៃ​ជាប្រចាំ​ដើម្បី​ប​ញ្ចៀ​ពី​ការ​រាតត្បាត​នូវ​ជំងឺ​កូ​វីដ​១៩​នេះ​។​

សូមបញ្ជាក់ថា​អំណោយ​ដែល​គ្រួសារ​នីមួយៗ​ទទួលបាន​ក្នុងឱកាស​នោះ​រួមមាន​អង្ករ​ទម្ងន់​២៥​គីឡូក្រាម ឃី​ត​មួយកញ្ចប់ អាវយឺត និង​ថវិកា​មួយចំនួនទៀត​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម