​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​

142
ចែករម្លែក

ដោយ​៖​គ្រញូង​/​បាត់ដំបង​៖​កាលពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​នគរបាល​ខេត្តបាត់ដំបង​បាន​ឃាត់​ជនសង្ស័យ​ម្នាក់​ពីបទ​ជួញដូរ​គ្រឿងញៀន​។​ជនសង្ស័យ​រូបនេះ​ត្រូវ​កម្លាំង​ចាប់ខ្លួនបាន​កាលពី​ព្រឹក​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០​នៅ​ចំណុច​ក្រុមទី​២២​ភូមិ​កំពង់​ឆ្លង​ជុំ​វត្ត​តា​មិ​ម​ស្រុក​សង្កែ​ខេត្តបាត់ដំបង​។​

លោក​ស៊ុន សុវណ្ណ​អធិការនគរបាល​ស្រុក​សង្កែ​បានឱ្យដឹងថា​ជនសង្ស័យ​មានឈ្មោះ​ឈឿង សុខុម​ភេទ​ប្រុស​អាយុ​២១​ឆ្នាំ​នៅ​ភូមិ​ឃុំ​ខាងលើ​។​ជនសង្ស័យ​រូបនេះ​គឺ​អនុវត្តតាម​ដីកា​បង្គាប់​ឱ្យ​ចាប់ខ្លួន​និង​ឃុំខ្លួន​លេខ​២៩០​ត​.​ព្រ​ចុះ​ថ្ងៃ​១៩​ខែមេសា​ឆ្នាំ​២០២០​។​វត្ថុតាង​ចាប់យក​បាន​មាន​ទូរស័ព្ទដៃ​ចំនួន​១​គ្រឿង កាបូប​ដាក់​លុយ​១​និង​លុយ​ខ្មែរ​៩០០​រៀល​។​

លោក​វរសេនីយ៍ទោ​សុខ​និមល​នាយការិយាល័យ​ប្រឆាំង​គ្រឿងញៀន​ខេត្ត​បានឱ្យដឹងថា​ក្រោយពេល​ជនសង្ស័យ​សារភាព​រួចមក​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុតាង​ត្រូ​នគរបាល​ជំនាញ​បាន​កសាង​សំណុំរឿង​បញ្ជូនទៅ​តុលាការខេត្ត​ដើម្បី​ចាត់ការ​តាមច្បាប់​៕S/

​ ​ ​

ទីតាំងផ្សាយពាណិជ្ជកម្ម