មន្ត្រី​ជំនាញ​បំពាក់​ម៉ាស៊ីន​ស្គែ​ន​កម្តៅរក​មេរោគ​កូ​វីដ​-១៩​នៅ​ចក្រ​ទ្វា​អន្តរជាតិ​ព្រំ​

84
ចែករម្លែក

ដោយ​:​ភ្នំ​ខៀវ​/​ប៉ៃលិន​៖​មន្ត្រី​ជំនាញ​ខេត្ត​ប៉ៃលិន​បំពាក់​ម៉ាស៊ីន​ស្កែ​ន​កំដៅ​ស្វ័យប្រវត្តិ​លើកដំបូង​ដើម្បី​រក​មេរោគ​កូ​វីដ​-១៩​នៅ​មាត់​ច្រកទ្វា​អន្តរជាតិ​ព្រំ​។​ក្នុង​ការចុះ​ពិនិត្យមើល​ដំណើរ​ការដាក់​ម៉ាស៊ីន​វាស់​កម្តៅ​ស្វ័យប្រវត្តិ​មាត់​ចក្រ​ទ្វា​អន្តរជាតិ​ព្រំ​ប៉ៃលិន​នៅ​ថ្ងៃទី​៣០ ខែឧសភា ឆ្នាំ​២០២០​។​

​លោក​ស្លេះ​យូ​ប្រធាន​មន្ទីរ​សុខាភិបាល​ខេត្ត​បានឱ្យដឹងថា​៖​ការបំពាក់​ម៉ាស៊ីន​ស្គែ​ន​កំដៅ​ស្វ័យប្រវត្តិ​រក​មេរោគ​កូ​វីដ​-១៩​នេះ​ដើម្បី​ស្គែ​ន​លើ​ពលរដ្ឋ​ក៏ដូចជា​ភ្ញៀវ​ចេញចូល​ទាំងអស់​។​ប្រសិនបើ​រកឃើញ​ករ​ណី​សង្ស័យ​ដែលមាន​កំដៅ​ចាប់ពី​៣៨°​ទ្បើង​ទៅនោះ​មន្ត្រី​ជំនាញ​នឹង​ឱ្យចូល​បន្ទប់​សុវត្ថិភាព​។​

​ដើម្បី​ពិនិត្យ​និង​វាស់​កម្តៅ​ជំហាន​បន្ទាប់​ក្នុងករណី​សង្ស័យ​មាន​រោគសញ្ញា​ជំងឺ​កូ​វីដ​១៩​និង​ត្រូវ​រៀបចំ​ដាក់​ឱ្យនៅ​ដាច់ដោយឡែក​ដែលមាន​ក្រុមគ្រូពេទ្យ​ប្រចាំការ​២៤​ម៉ោង​លើ​២៤​ម៉ោង​។​ត្រូវយក​សំណាក​អ្នកជំងឺ​សង្ស័យ​បញ្ជូនទៅ​ពិនិត្យ​នៅ​វិទ្យាស្ថាន​ប៉ាស្ទ័រ​រងចាំ​លទ្ធផល​ច្បាស់លាស់​។​

​លោក ផាន់​ចាន់​ធុល​អភិបាលខេត្ត​បាន​បញ្ជាក់ថា​៖​ម៉ាស៊ីន​ស្គែ​នក​ម្តៅ​ស្វ័យប្រវត្តិ​រក​មេរោគ​កូ​វីដ​-១៩ នេះ​នឹង​បង្កលក្ខណៈ​កាន់តែ​ងាយស្រួល​ជាង​មុន​សម្រួល​ដល់​ការ​វាស់​កម្តៅ​អ្នកដំណើរ​និង​ភ្ញៀវ​ទេសចរណ៍​ចេញចូល​ទៅមក​តាម​ចក្រ​ទ្វារ​អន្តរជាតិ​ព្រំ​ខេត្ត​ប៉ៃលិន​។​ក្នុង​នោះបាន​ជំរុញ​ដល់​មន្ត្រី​ជំនា​ញច​ត្តា​ឡី​ស័ក​ដែល​ប្រចាំការ​នៅ​មាត់​ច្រកទ្វារ​អន្តរជាតិ​ត្រូវខិតខំ​តាមដាន​ដោយ​ការយកចិត្តទុកដាក់​ខ្ពស់​។​ពិសេស​នៅ​អំឡុង​ពេលដែល​ផ្ទុះ​ជំងឺ​កូ​វីដ​-១៩​ផ្ទុះឡើង​សារជាថ្មី​នៅក្នុង​ប្រទេស​។​

​ក្នុងឱកាស​នោះ​ផងដែរ​លោក​ផាន់​ចាន់​ធុល​បាន​ជំរុញ​ឱ្យ​អាជ្ញាធរ​មូលដ្ឋាន​គ្រប់​ជាន់ថ្នាក់​រួមទាំង​ក្រុមគ្រូពេទ្យ​ជំនាញ​ទាំងអស់​បន្ត​ការផ្សព្វផ្សាយ​អប់រំ​នៅតាម​មូលដ្ឋាន​បន្ថែមទៀត​។​ពិសេស​គោលដៅ​តំបន់​ទីប្រជុំជន​ទីសាធារណៈ​នានា​ឱ្យបាន​ផុលផុស​អំពី​វិធាន​ការបង្ការ​ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ នៅក្នុង​ប្រទេស​កម្ពុជា​៕S/

​រូបថត​:​ប្រធាន​គ​ណះ​កម្ម​ការប្រយុទ្ធ​និង​ជំងឺ​កូ​វីដ​-១៩​និង​ក្រុមការងារ​ជំនាញ​ចុះ​ពិនិត្យ​ដំណើការ​បំពាក់​ម៉ាស៊ីន​ស្ទង់កម្តៅ​នៅ​ច្រកទ្វា​អន្តរជាតិ​ព្រំ​(​រូប​:​ភ្នំ​ខៀវ​)​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ