​រថយន្តបុក​ម៉ូតូ​បាក់ជើង​៣​នាក់​និង​បែក​ភ្នែក​ម្នា​ក់នៅ​ស្រុក​ថ្មពួក​

108
ចែករម្លែក

ដោយ​៖​ប​.​ជ័យ​/​បន្ទាយមានជ័យ​៖​គ្រោះថ្នាក់​ចរាចរណ៍​រវាង​រថយន្តបុក​ម៉ូតូ​កាលពី​ល្ងាច​ថ្ងៃទី​២៩​ខែឧសភា​ឆ្នាំ​២០២០​បង្ក​ឱ្យ​មនុស្ស​ចំនួន​៣​នាក់​បាក់ជើង​និង​ម្នាក់ទៀត​បែក​ភ្នែក​ម្ខាង​។​គ្រោះថ្នាក់​នោះ​កើតឡើង​លើផ្លូវ​ខេត្ត​លេខ​២៥៦៣​ចំណុច​ខាងកើត​សាលាឆទាន​ព្រែ​វែង​ស្ថិត​ក្នុងភូមិ​ព្រែ​វែង ឃុំ គំរូ​ស្រុក​ថ្មពួក ខេត្តបន្ទាយមានជ័យ ។​

លោក​អ៊ុយ ផល្លី​អធិការរង​នគរបាល​ស្រុក​ថ្មពួក​បានឱ្យដឹងថា​គ្រោះថ្នាក់​នោះ​បង្ក​របួស​៤​នាក់ ធ្ងន់ ស្រី​២​នាក់​។​១.​ឈ្មោះ​ផុង​រិ​ន​ដា​ស្រី​ជា​អ្នកបើកប​រថយន្ត​របួស​ខ្វាក់ភ្នែក​ខាងឆ្វេង​(​ធ្ងន់​)​។​២.​ឈ្មោះ​យ៉ស់​ប៉ប់​ប្រុស​អាយុ​២០​ឆ្នាំ​ជា​អ្នកបើកបរ​ម៉ូតូ​បាក់​ភ្លៅ​ខា​ឆ្វេង​។​៣.​ឈ្មោះ​ឡាំ​វ៉ុ​ន​ស្រី​អាយុ​៦៣​ឆ្នាំ​ជា​អ្នករួមដំណើរ​បាក់​ស្មងជើង​ខាងស្ដាំ​។​និង​៤.​ឈ្មោះ​ម៉ាប់​សៀវ​មិញ​ប្រុស​អាយុ​៦​ឆ្នាំ​ជា​អ្នករួមដំណើរ​បាក់ជើង​ឆ្វេង​។​

​ចំពោះ​ផ្នែក​សម្ភារ​ម៉ូតូ​ខួច​ខាត​ទាំងស្រុង​និង​រថយន្ត​ខូចខាត​ផ្នែក​ខាងមុខ​ធ្ងន់​នគរបាល​ចរាចរណ៍​ផ្លូវគោក​ស្រុក​ថ្មពួក​បាន​ដឹកបញ្ជូន​ជនរងគ្រោះ​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យបង្អែក ស្រុក​ថ្មពួក ៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ