​លោ​កស សុខា​ចុះ​ពិនិត្យមើល​ការសាងសង់​អគារសិក្សា​សាលាបឋមសិក្សា​សម្តេច​ជា ស៊ីម

164
ចែករម្លែក

ដោយៈ​ឫទ្ធិ​ស័ក្តិ​/​ភ្នំពេញៈ​លោក​ស​សុខា​និង​ក្រុមការងារ​បាន​ចុះ​ពិនិត្យមើល​ការជួសជុល​កែលម្អ​និង​សាងសង់​អគារសិក្សា​ថ្មី​នៅក្នុង​សាលាបឋមសិក្សា​សម្តេច​ជាស៊ីម​បាត់ដំបង​ដែល​បាននិងកំពុង​តែ​ដំណើរការ​សាងសង់​កាល​ពី​រសៀល​ថ្ងៃទី​៣០​ខែឧសភា ឆ្នាំ​២០២០​។​

​លោក​ស​សុខា​បាន​ថ្លែងថា​ការសាងសង់​អគារ​ថ្មី​និង​ជួសជុល​កែលម្អ​អគារសិក្សា​ខ្លះ​នៅក្នុង​បរិវេណ​សាលាបឋមសិក្សា សម្តេច​ជាស៊ីម​នេះ​គឺធ្វើឡើង​ក្នុង​គោលបំណង​ដើម្បី​កែលម្អ​សោភ័ណភាព​អគារសិក្សា និង​បំពេញតម្រូវការ​ចាំបាច់​របស់​សិស្សានុសិស្ស​ដែល​ត្រូវ​ចូលរៀន​ពីមួយ​ឆ្នាំទៅ​មួយឆ្នាំ​មានកា​រ​កើន​ឡើងជា​លំដាប់ ត្រូវការ​អគារសិក្សា​បន្ថែម​។​

​សូមបញ្ជាក់ថា ចំពោះ​ការសាងសង់ និង​ជួសជុល​កែលម្អ​អគារសិក្សា​នៅក្នុង​សាលាបឋមសិក្សា សម្តេច​ជាស៊ីម​គឺជា​ការផ្តួចផ្តើម​ឡើង​ដោយ​លោក​ស​សុខា​និង​ក្រុមការងារ​ព្រមទាំង​មានការ​ចូលរួម​ឧបត្ថម​ថវិកា​ពី​សំណាក់​សប្បុរសជន​នានា​ដោយ​ពុំ​ប្រើប្រាស់​ថវិការដ្ឋ​ឡើយ​។​

ឆ្លៀត​ក្នុងឱកាស​នេះដែរ​លោក​ស​សុខា​សូម​ថ្លែងអំណរគុណ​យ៉ាង​ជ្រាលជ្រៅ​ចំពោះ​សប្បុរសជន​ទាំងអស់​ដែល​បាន​ចូលរួម​ឧបត្ថម្ភ​ការសាងសង់​អគារសិក្សា​នៅ​សាលាបឋមសិក្សា សម្តេច ជា ស៊ីម​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម