ករណី​ឆ្លងកូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​ឡើង​ហួស​៦​លាន​នាក់​

152
ចែករម្លែក

​ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូណា ឬ​ជំងឺ​កូវី​ដ​១៩​នៅ​ទូទាំង​ពិភពលោក​គិត​ត្រឹម​ថ្ងៃអាទិត្យ​ទី​៣១​ឧសភា​នេះ កើន​ឡើង​ហួស​៦​លាន​នាក់ ដោយ​ប្រទេសប្រេ​ស៊ីល​មាន​អ្នកឆ្លង​ប្រចាំ​ថ្ងៃ​កើន​ដល់​កំរិត​ឯតទគ្គ​កម្ម​​ជា​ថ្មី​នៅ​ពេល​ពួក​មេដឹកនាំ​ពិភពលោក​នៅ​ខ្វែងគំនិត​គ្នា​អំពី​របៀប​ដោះស្រាយ​ជំងឺឆ្លង​នេះ​។​

​បណ្តា​ប្រទេស​នៅ​អាម៉េរិក​ឡាទីន​កំពុង​ប្រឈម​ប៉ុន្មាន​សប្តាហ៍​លំបាក​នៅពេល​ខាងមុខ នៅពេល​ជំងឺ​កូវី​ដ​១៩​ឆ្លង​រាលដាល​យ៉ាង​លឿន​នៅ​ទូទាំង​តំបន់ នៅពេល​ភាគច្រើន​នៃ​ពិភពលោក​ចាកចេញ​ពី​ការ​​បិទ​ខ្ទប់​ប្រទេស​ដើម្បី​កាត់បន្ថយ​ការខូចខាត​សេដ្ឋកិច្ច​និង​ការបាត់បង់​ការងារ​ធ្វើ​។​

​នៅ​ប្រេ​ស៊ីល មាន​មនុស្ស​ជិត​កន្លះ​លាន​បាន​ឆ្លង​ជំងឺ​នេះ​និង​ជិត​៣​ម៉ឺន​នាក់​បាន​ស្លាប់​ដោយកូវី​ដ​១៩ តែ​ការមិនចុះសម្រុង​គ្នា​ក្នុងចំណោម​មេដឹកនាំ​អំពី​វិធានការ​បិទ​ប្រទេស​ដើម្បី​ទប់ស្កាត់​ការរីក​រាល​​ដាល​ជំងឺ កំពុង​រារាំង​កិច្ចខិតខំ​ដើម្បី​ពន្យឺតដំណើរ​របស់​វីរុស​។​

​ប្រធានាធិបតី​ប្រេ​ស៊ីល លោក ហ្ស៊ែ​រ បុល​សូ​ណារ៉ូ បារម្ភ​អំពី​ផលវិបាក​បណ្តាលមកពី​ការ​ដាក់​ចេញ​បទបញ្ជា​អោយ​ប្រជាជន​នៅតែ​ក្នុងផ្ទះ ។​លោក​បាន​វាយប្រហារ​រិះគន់ពួ​អផិបាលរ​ដ្ឋ​និង​ចៅហ្វាយក្រុង​ណា​​ដែល​ដាក់​ចេញ​អ្វី​ដែល​លោក​ហៅថា «​អំពើ​កំណាច​នៃ​ការ​បង្ខាំង​មនុស្ស​ទាំង​ស្រុង​»​។​

​ការស្លាប់​មនុស្ស​នៅ​ទូទាំង​ពិភបលោក​ដោយសារ​ជំងឺ​នេះ កើន​ហួស​៣៦៨.០០០​នាក់ នៅពេល​ប្រធានាធិបតី​អាម៉េរិក​ប្រកាស​កាត់​ផ្តាច់​ជំនួយ​ទៅអោយ​អង្គការ​សុខភាព​ពិភពលោក​ដោយសារ​តែ​ការ​ដោះ​​ស្រាយ​របស់​អង្គការ​នេះ​ចំពោះកូ​វីដ​១៩​។​

​នៅពេល​ការឆ្លង​រាលដាល​នៃ​កូវី​ដ​១៩​មាន​ល្បឿន​ផ្សេង​គ្នា​នៅ​ជុំវិញ​ពិភពលោក មាន​សម្ពាធ​នៅក្នុង​ប្រទេស​ជាច្រើន​អោយ​ដកចេញ​វិធានការ​បិទ​ខ្ទប់​ប្រទេស ទោះ​ជា​អ្នកជំនាញ​ព្រមាន​អំពី​ការឆ្លង​រលក​ទី​២​។​

​នៅ​អង់គ្លេស ដែល​ចាប់ផ្តើម​ដកចេញ​ការបិទ​ប្រទេស​នៅ​ថ្ងៃ​ចន្ទ​ទី​០១​មិថុនា ពួក​ទីប្រឹក្សា​រដ្ឋាភិបាល​បាន​ព្រមាន​ថា ការដកចេញ​នេះ​វា​លឿន​ពេក​។​ឥណ្ឌា កាលពី​ថ្ងៃ​សៅរ៍ បាន​និយាយថា​ខ្លួន​នឹង​ចាប់ផ្តើម​​បន្ធូរបន្ថយ​ការបិទ​ខ្ទប់​ប្រទេស ជា​ដំណាក់កាល​ចាប់ពី​ដើម​ខែ​ក្រោយ​នេះ​ទៅ ទោះ​ជា​ប្រទេស​កំពុង​មាន​កំណើន​ឆ្លង​ប្រចាំថ្ងៃ​ខ្ពស់បំផុត​៕​ប្រែ​សម្រួល​៖​វាសនា​

អាជ្ញាធរ​ស្រីលង្ការ​បារម្ភ​ខ្លាច​មាន​ការផ្ទុះ​ជំងឺ​កូវី​ដ​១៩​ជាថ្មី ក្រោយ​មនុស្ស​រាប់ពាន់​នាក់​ចូលរួម​បុណ្យសព​របស់​មេដឹកនាំ​សហជីព​ម្នាក់​កាលពី​ថ្ងៃ​សៅរ៍ ដោយ​មិន​អើពើ​នឹង​បទបញ្ជា​គម្លាត​សង្គម​និង​បំរាម​​គោចរ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ