សមត្ថកិច្ច​ដកហូតយក​រូប​ព្រះ​គោ​ជាវ​ត្ថុ​បុរាណ​ដែល​ពលរដ្ឋ​លាក់ទុក​កន្លងមក​

243
ចែករម្លែក

ដោយ​គូលែន​+​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​កម្លាំង​នគរបាល​ស្រុក​ជាំ​ក្សាន្ត​និង​កម្លាំង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​យាង​សហ​ការណ៍​ជាមួយ​អាជ្ញា​រធរ​ភូមិ​កាលពី​រំលង​អា​ធ្រា​ត្រ​ចូល​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​។​សមត្ថកិច្ច​បាន​ចុះ​ស្រាវជ្រាវ​រុករក​រូបសំណាក់​ព្រះ​គោ​ជាវ​ត្ថុ​បុរាណ​ដែល​ពលរដ្ឋ​មួយរូប​បាន​យកទៅ​លាក់ទុក​។​សមត្ថកិច្ច​ទៅ​ដកហូត យកមក​រក្សាទុក​ជាស​ម្ប​ត្តិ​វប្បធម៌​ជាតិ​វិញ​។​

​មន្ត្រីនគរបាល​ស្រុក​ជាំ​ក្សាន្ត បានឱ្យដឹងថា ដោយមាន​ការ ចង្អុល ដឹកនាំ​ពី​លោក​ឧត្ដមសេនីយ៍ ទោ​សួស​សុខ​ដា​រ៉ា​ស្នងការ​នគរបាល​ខេត្ត​បញ្ជា​ឱ្យកម្លាំង​អធិការដ្ឋាន​នគរបាល​ស្រុក​ជាំ​ក្សាន្ត​សហ​ការណ៍​ជាមួយ​អាជ្ញា​រធរ​ភូមិ​ចុះ​ស្រាវជ្រាវ​រុករក​រូបសំណាក​ព្រះ​គោ​ជាវ​ត្ថុ​បុរាណ​ដែល​ពលរដ្ឋ​បាន​ប្រទេះ​ឃើញ​រួច​បាន​បាត់​ទៅវិញ ជាបន្ទាន់​។​


លោក​បាន​បន្តថា​ក្រោយពី​បាន​ចុះ​អង្កេត​ស្រាវជ្រាវ​បាន​រកឃើញ​ប្រជាពលរដ្ឋ​ម្នាក់​ឈ្មោះ​លាក់​ជាតិ​ភេទ​ប្រុស​អាយុ​៣២​ឆ្នាំ​សព្វថ្ងៃ​រស់នៅ​ជញ្ជាំង​ភូមិ​កោង​យ៉ោ​ង​ឃុំ​យាង​ស្រុក​ជាំ​ក្សាន្ត​បាន​យក​លាក់ទុក​។​ក្រោយពី​ពន្យល់​ឱ្យ​ប្រជាពលរដ្ឋ​ទាំងអស់​ឱ្យ​ប្រឹងប្រែង​ថែរក្សា សម្បត្តិ​វប្បធម៌​ជាតិ​យើង ដែលមាន​អាយុ​រាប់រយឆ្នាំរ​រាប់ពាន់​ឆ្នាំ​រួចមក​។​

ពលរដ្ឋ​ម្នាក់​ឈ្មោះ​លាក់​ជាតិ​បានភ្ញាក់រលឹក​និង​ប្រគល់​រូប​ព្រះ​គោ​នេះ​មកអោយ​សមត្ថកិច្ច​ដើម្បី​ប្រគល់ជូន​កម្លាំង​ជំនាញ​បេ​តិក​ភ័​ណ្ឌ​ខេត្ត​យកទៅ​រក្សាទុក ជា បណ្ដោះ អាសន្ន​៕S/

​រូបភាព​: ប្រជាពលរដ្ឋ​ស្រុក​ជាំ​ក្សាន្ត​ដែល​យក​រូប​ព្រះ​គោ​ដែលជា​វត្ថុ​បុរាណ​ទៅ​លាក់ទុក ត្រូវបាន​សមត្ថកិច្ច​ទៅ​យកមក​រក្សាទុក​ជាស​ម្ប​ត្តិ​វប្បធម៌​ជាតិ​៕​គូលែន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ