ប្រធាន​សាខា​កាកបាទក្រហមកម្ពុជា​ខេត្ត​សួរសុខទុក្ខ​មន្ត្រីក្រោមឱវាទ​មាន​ជំងឺ​

133
ចែករម្លែក

​ដោយ​៖​សៅ​វ៉ាន់ឌី​/​ព្រះវិហារ​៖​លោក​ប្រាក់​សុវណ្ណ​ប្រធាន​គណៈកម្មាធិការ​សាខា​កាកបាទក្រហមកម្ពុជា​ខេត្តព្រះវិហារ​និង​ជា​អភិបាលខេត្ត​ព្រះវិហារ​កាល​ពី​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​។​លោក​បាន​ចាត់​នាយក​សាខា​ចុះសួរសុខទុក្ខ​លោក​យុង​ហួត​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជាំ​ក្សាន្ត​ដែលមាន​ជំងឺ​កំពុង​សម្រាក​ព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់ម៉ែត​រាជធានី​ភ្នំពេញ​។​

​នៅក្នុង​ឱកាស​នោះដែរ​លោក​យុង​គឹម​ហ៊ាន​នាយក​សាខា​បាន​ពាំ​នាំនូវ​ប្រសាសន៍​របស់​លោក​ប្រាក់ សុវណ្ណ​ប្រធាន​គណៈកម្មាធិការ​សាខា​ដែល​ផ្តាំផ្ញើ​សួរសុខទុក្ខ​និង​ការគិតគូរ​ពី​ស្ថានភាព​សុខភាព​របស់លោក​យុង​ហួត​ព្រមទាំង​ផ្តាំ​ផ្ញើឱ្យ​ខិតខំ​ថែរក្សា​សុខភាព​អនុវត្តតាម​ការណែនាំរ​បស់​គ្រូពេទ្យ​និង​ជូនពរ​ឆាប់​បានជា​សះស្បើយ​ឡើងវិញ​។​

​លោក​យុង​ហួត​អនុប្រធាន​កិត្តិយស​អនុសាខា​កាកបាទក្រហមកម្ពុជា​ស្រុក​ជាំ​ក្សាន្ត​សូម​ថ្លែងអំណរគុណ​ដល់​លោក​ប្រាក់​សុវណ្ណ​ប្រធាន​គណៈកម្មាធិការ​សាខា​ដែល​បានផ្តល់​ថវិកា​ជួយ​សម្រាល​ការលំបាក​របស់លោក​នា​ពេលនេះ និង​សូម​ជូនពរ លោក​មាន​សុខ​ភាពល្អ​ជោគជ័យ​គ្រប់​ភារកិច្ច​ការងារ​។​

​សូមបញ្ជាក់ថា អំណោយ​ដែល​បាន​ផ្តល់ជូន​ក្នុងពេល​សម្រាក​ព្យាបាល​នេះ​រួមមាន​៖​ទឹកបរិសុទ្ធ ២​កេស ទឹក​ត្រចៀកកាំ​២​យួរ ទឹកដោះគោ ឆៅ​២ យួរ និង​ថវិកា​ចំនួន​៥០០​ដុល្លារ​៕S/​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ