មេទ័ព​ខេត្តព្រះវិហារ​ជួប​ជាមួយ​ពលទាហាន​២៧​នាក់​ក្របខណ្ឌ​ថ្មី​ទើប​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​

203
ចែករម្លែក

ដោយ​៖​ភ្នំ​ដែក​/​ព្រះវិហារ​៖​នៅ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​កាលពី​ព្រឹក​ថ្ងៃទី​៣១​ខែឧសភា​ឆ្នាំ​២០២០​មាន​រៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​ពលទាហាន​ចំនួន​២៧​នាក់​បំពេញ​ក្របខណ្ឌ​ថ្មី​ទើប​បញ្ចប់​វគ្គ​ហ្វឹកហ្វឺន​មក​បំពេញភារកិច្ច​នៅ​អង្គភាព​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​។​ពិធី​នេះ​ក្រោម​វត្តមាន​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ​ច័ន្ទ​សុ​ភ័​ក្ត្រា​មេបញ្ជាការ​តំបន់​ប្រតិបត្តិការ​សឹក​រង​ព្រះវិហារ​។​

​ក្នុង​ពិធី​នេះដែរ​លោក​មេបញ្ជាការ​បា​ន​ផ្តល់​អនុ​ប្រសាសន៍​ណែនាំ​ស្ដីអំពី​តួនាទី​និង​ភារកិច្ច​របស់​កងយោធពល​ខេមរភូមិន្ទ​និង​ណែ​នាំឱ្យ​បងប្អូន​ដែល​បាន​ចូល​បំពេញភារកិច្ច​ថ្មី​ត្រូវ​ធ្វើយ៉ាងណា​ខិតខំ​តស៊ូ​ការងារ​ដែល​អង្គភាព​បា​ន​ប្រគល់ជូន​។​ជាពិសេស​ត្រូវការពារ​ជាតិ​សាសនា​ព្រះមហាក្សត្រ​និង​ប្រមុខ​រាជរដ្ឋាភិបាល ដែល​បាន​ប្រសូត្រ​ចេញពី​ការបោះឆ្នោត​ដោយ​ស្របច្បាប់​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ទោ ច័ន្ទ​សុ​ភ័​ក្ត្រា​ក៏បាន​ណែនាំ​ដល់​ពលទាហាន​បំពេញ​ក្របខណ្ឌ​ថ្មី​ទាំងអស់ ត្រូវមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ការសម្អាត​អនាម័យ​ដៃ​ការពាក់​ម៉ាស់​និង​វិធានការ​ផ្សេងៗ​ក្នុងការ​ការពារ​ជំងឺឆ្លង​កូ​វីដ​-១៩​ដែល​កំពុង​រីក​រាលដាល​នៅ​ទូទាំង​ពិភពលោក​បើទោះបី​ប្រទេស​កម្ពុជា​យើង​មានការ​ថយចុះ​ក៏ពិតមែន​៕S/​

ទីតាំងផ្សាយពាណិជ្ជកម្ម