សភា​ថៃ​អនុម័ត​កញ្ចប់​ថវិកា​៦០​ពាន់​លាន​ដុល្លារ​ដើម្បី​សម្រាល​ផល​ប៉ះពាល់​ពី​កូវី​ដ​១៩

162
ចែករម្លែក

​សភា​ថៃ​កាលពី​ថ្ងៃអាទិត្យ​ទី​៣១​ឧសភា បានអនុម័ត​កញ្ចប់​ថ​វិកា​ទ្រទ្រង់​សេដ្ឋកិច្ច​តំលៃ​១,៩​លាន​លាន​បាត​(៥៩,៤២​ពាន់​លាន​ដុល្លារ​)​ដើម្បី​សម្រាល​ផលប៉ះពាល់​​បណ្តាលមកពី​ការអនុវត្ត​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​នៃ​ជំងឺ​កូវី​ដ​១៩​។​

​ច្បាប់​ថវិកា​សង្គ្រោះ​នេះ​រួមមាន​ផែនការ​របស់​រដ្ឋាភិបាល​មួយ​ដើម្បី​ខ្ចីប្រាក់​១​លាន​លាន​បាត​និង​វិធានការ​របស់​ធនាគារ​កណ្តាល​តំលៃ​៩០០​ពាន់​លាន​បាត​ទៀត​សំរាប់​​ប្រាក់កំចី​ប្រាក់​ការ​ទាប និង​គាំទ្រ​មូលបត្រ​សាជីវកម្ម​។​

​ចំពោះ​ប្រាក់កំចី​១​លាន​លាន​បាត ៦០០​ពាន់​លាន​នឹង​ប្រើ​សំរាប់​ការងារ​សុខាភិបាល​សាធារណៈ និង​វិធានការ​ជួយ​សង្គ្រោះ ហើយ​នៅសល់​សំរាប់​កសាង​សេដ្ឋកិច្ច​ឡើង​​វិញ​និង​ការបង្កើត​ការងារ​។​

​ចំណាត់ការ​ចុងក្រោយ​នេះ កើតមាន​បន្ទាប់​ពី​ថៃ​ដាក់ចេញ​វិធានការ​ជំរុញ​សេដ្ឋកិច្ច​តំលៃ​រាប់​ពាន់​លាន​ដុល្លារ​នៅ​ឆ្នាំនេះ ដើម្បី​ដោះស្រាយ​ផលប៉ះពាល់​បង្ក​ឡើង​ពី​កូវី​ដ​១៩​លើ​សេដ្ឋកិច្ច​ថៃ ដែល​កំពុង​ធ្វើដំណើរ​ទៅរក​កំណើន​អវិជ្ជមាន​។​

​សូមបញ្ជាក់​ថា ថៃ​នៅ​ខែ​ឧសភា​បានចាប់ផ្តើម​បន្ធូរបន្ថយ​ការ​រឹតត្បិត​ខ្លះ​ជា​បណ្តើរៗ ហើយ​ស្ថាប័ន​ក្រុមហ៊ុន​កាន់តែច្រើន​ដែល​ត្រូវ​ចាត់ទុកថា​មាន​ហានិភ័យ​ពី​មធ្យម​ទៅ​​ខ្ពស់ រួម​មាន​រោងភាពយន្ត​និង​កន្លែង​ហាត់ប្រាណ នឹង​ត្រូវ​អនុញ្ញាត​អោយ​បើក​ឡើង​វិញ​នៅ​ថ្ងៃ​ចន្ទ​ទី​០១​មិថុនា​។​

​កាលពី​ថ្ងៃអាទិត្យ​ថៃ​បាន​រាយការណ៍​អ្នក​ឆ្លងកូវី​ដ​១៩​ថ្មី​ចំនួន​៤​នាក់ សរុប​ប្រទេស​នេះ​មាន​អ្នក​កើតកូ​វីដ​១៩​ចំនួន​៣.០៨១​នាក់ និង​៥៧​នាក់​ស្លាប់​៕​ប្រែ​សម្រួល​៖​វាសនា​

ធនាគារកណ្តាល​ថៃ​បាន​និយាយថា ខ្លួន​រំពឹងថា​សេដ្ឋកិច្ច​ថៃ​នឹង​ដើរ​ថយក្រោយ​ខ្លាំង​នៅ​ឆ្នាំនេះ ដោយសារ​តែ​ជំងឺឆ្លង​វាយប្រហារ​ក្រុមហ៊ុន​និង​គ្រួសារ​ថៃ​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ