តារាចម្រៀង ខាន់ ជេ​ម​ស៍ ទិញ​រថយន្ត​ទំនើប​តម្លៃ​ថ្លៃ​ឆ្នាំ​២០២១

194
ចែករម្លែក

ភ្នំពេញៈ មិនធម្មតា​មែន​ស្ងាត់ៗ​លោក ខាន់ ជេ​ម​ស៍ ទើបតែ​ទិញ​រថយន្ត​ថ្មី​សន្លាង​ដែលមាន តម្លៃ​ខ្ពស់ ធ្វើឱ្យ​ពិភព​សិល្បៈ និង មហាជន​មានការ​ចាប់អារម្មណ៍​ខណៈ​មួយរយៈ​មាន​អ្នក សិល្បៈ​ជាច្រើន​រកស៊ី​មិនសូវ​បាន​។​

​កាលពី​ថ្ងៃទី​២៩ ខែឧសភា ឆ្នាំ​២០២០ លោក​បានធ្វើឱ្យ​អ្នកគាំទ្រ​របស់លោក​ជាច្រើន​ភ្ញាក់ផ្អើល យ៉ាងខ្លាំង ក្រោយពេល​គ្រប់គ្នា​បានឃើញ​លោក បង្ហាញ​រថយន្ត​ស៊េរី​ទំនើប​ថ្មី​សន្លាង​មួយគ្រឿង ម៉ាក Land Cruiser ឆ្នាំ​២០២១ ពណ៌​ស ដែល​ខ្លួន​ទើបតែ​ទិញ​។ រីឯ​តម្លៃ​រថយន្ត​នេះ​វិញ​គឺ​មិនតិច ម៉ឺន​ដុល្លារ​នោះទេ​។​ក្រោយពេល​ឃើញបែបនេះ​អ្នកគាំទ្រ​ជាច្រើន​កាន់តែ​សរសើរ​ពី​ការខិតខំ​ប្រឹងប្រែង​រប​ស់លោក​រហូត​ទទួលបាន​ភាពជោគ ជ័យ​មាន​លុយ​ទិញ​រថយន្ត​តម្លៃ​រាប់ម៉ឺន​ដុល្លារ​តែម្ដង​។​

​សូម​រំលឹក​ផង​ថា លោក ខាន់ ជេ​ម​ស៍ គឺជា​តារាចម្រៀង​ម្នាក់​ដែលមាន​កេរ្តិ៍​បោះ​សំឡេង អស់​រយៈពេល​ជាច្រើន​ឆ្នាំ​មកហើយ ហើយ​សព្វថ្ងៃនេះ​លោក​ក៏​នៅតែមាន​អ្នកគាំទ្រ​ជាច្រើន ស្រឡាញ់​គាំទ្រ​មិន​ចាញ់​ពីមុន​ដែរ​៕ ដោយ បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ