មាន សូ​នី​តា បង្ហាញ​រូបថត​ថ្មី​គួរ​ទាក់ទាញ​ទៀតហើយ​

232
ចែករម្លែក

ភ្នំពេញ​៖ តារា​សម្តែង​ល្បី​កញ្ញា មាន សូ​នី​តា បាន​បញ្ចេញ​រូបថត​ថ្មី​ទៀត​ដែល​មើលទៅ​ពិត ជា​ស្អាត និង​ទាក់ទាញ​ដល់​អ្នកគាំទ្រ​នាង​ឬ​ជាពិសេស​បុរសៗ​តែម្តង​។​

​កាលពី​ថ្ងៃ​៣០ ខែឧសភា ឆ្នាំ​២០២០ ទាំង​អ្នកសិល្បៈ​ដូចគ្នា ទាំង​ផាត់មុខ និង​អ្នកគាំទ្រ​របស់​នាង បាននាំគ្នា​សរសើរ​និង​ធ្វើ​ចែកចាយ​បន្ត​នូវ​រូបថត​ដែលមាន​ភាព​ទាក់ទាញ​ហើយ​លេងខ្លួន​ប្លែក​ខុសពី​មុន​។

​លើក​នេះ​នាង​បាន​ថតរូប​ជានា​រី​នៅផ្ទះ ប៉ុន្តែ​បែប​សិច​ស៊ី​បន្តិច ដោយ​អង្គុយ​កាច់រាង​។ រូបថត ទាំងបី​សន្លឹក​ប៉ុណ្ណោះ​របស់ មាន សូ​នី​តា បានធ្វើ​អ្នកគាំទ្រ​របស់​នាង​ពេញចិត្ត​។

​សូមបញ្ជាក់ថា រូបថត​ដ៏​កម្រ​ជាច្រើន​សន្លឹក របស់​តារា​សម្តែង មាន សូ​នី​តា បានបង្ហាញ​ពី​រូបរាង ដ៏​ស្រ​ឡូ​ន រួមទាំង​ដើមទ្រូង​បែប​ធម្មជាតិ របស់​តារា​ស្រី​រូបនេះ​ត្រូវបាន​នាង​បញ្ចេញ​លើ​បណ្តាញ សង្គម​ពេញនិយម ហ្វេ​ស​ប៊ុ​ក និង អ៊ី​ន​ស្តា​ក្រាម ។

​ជាមួយគ្នា​នោះ​ក៏មាន អ្នក​រិះគន់​លើ​នាង​កន្លងមក​ផងដែរ ប៉ុន្តែ​កញ្ញា មាន​សូ​នី​តា បានស្នើ​សុំឱ្យ ធ្វើការ​ពិចារណា​ឲ្យ​បាន​វែងឆ្ងាយ​បន្តិច​មុនពេល​រិះគន់​នាង​។ បើទោះបីជា​ទទួល​ការរិះគន់​ខ្លះ ក្តី​ក៏​តារា​ស្រី​រូបនេះ​នៅតែ​ឈរ​ក្នុង​តំណែង​ជួរមុខ​ម្នាក់​ក្នុងចំណោម​តារា​ស្រី​ល្បី​នៅ​កម្ពុជា​។

​សូម​រំលឹកថា នាង​ជាតា​រា​ល្បី​មួយរូប​ដែល​ទទួលបាន​ការងារ​ជាច្រើន ក្នុងការ​ធ្វើជា​តារា​តំណាង ផលិតផល​ម៉ាក​សញ្ញា​ល្បីៗ​ដូចជា​ផលិតផល​គ្រឿង អេឡិចត្រូនិក គ្រឿង សម្អាង និង​ផលិតផល​ថែរក្សា​សម្រស់​។ ការងារ​នេះ​បន្ថែម​ពីលើ​មុខ​ជំនួញ​ការទិញ​លក់ ច្នៃ​ផលិតផល​ពី​ក្រមា​ខ្មែរ និង​ការងារ​សម្តែង ដែលមាន​ស្រាប់​៕ ដោយៈ​បូ​រិ​ន​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ