​ឃាត់ខ្លួន​មេខ្យល់​ពី​នាក់​រំដោះ​ពលករ​ឆ្លងដែន​ខុសច្បាប់​១៥​នាក់​និង​កុមារ​ពីរ​នាក់​

228
ចែករម្លែក

ដោយ​:​អង្គរតូច​/​សៀមរាប​៖​កម្លាំង​នគរបាល​ការិយាល័យ​ប្រឆាំង​ការជួញដូរ​មនុស្ស​និង​ការពារ​អនីតិជន បាន​ឃាត់ខ្លួន​បុរស​មេខ្យល់​ពីរ​នាក់ បន្ទាប់ពី​ទទួល​ពលករ​ឆ្លងដែន​ខុសច្បាប់​១៩​នាក់​។​

​លោក​វរសេនីយ៍ឯក​ជា ហេង នាយការិយាល័យ​នគរបាល​ប្រឆាំង​ការ​ជួញ​ដួ​រ​មនុស្ស​និង​ការពារ​អ​នីតិ ជន​ខេត្តសៀមរាប​បានឱ្យដឹង​ថា​ការឃាត់ខ្លួន​បុរស​មេខ្យល់​ទាំងពីរ​នាក់​ដែល​នាំ​ពលករ​ឆ្លងដែន​ខុសច្បាប់​នេះ ធ្វើឡើង​ថ្ងៃទី​៣០​ខែឧសភា​ឆ្នាំ​២០២០ ក្រោយពី​សាកសួរ​ក្រុម​ពលករ​។

​មេខ្យល់​ដែល​ឃាត់ ខ្លួន​ទី​១​ឈ្មោះ ទួន ទី ភេទ ប្រុស អាយុ 36 ឆ្នាំ​។​ទី​២ ឈ្មោះ តិច ស​ត់ ភេទ ប្រុស អាយុ​23​ឆ្នាំ​។​ពួកគេ​នៅ​ភូមិ​គោក​ដូង​ឃុំ​ត្រី​ញ័រ​ស្រុក​ពួក​ខេត្តសៀមរាប​។​ជនសង្ស័យ​ទាំងពីរ​នាក់​ឃាត់ខ្លួន​តាម​បញ្ជា​លោក កើត វណ្ណា​រ៉េត ព្រះរាជអាជ្ញា​អម​សាលា ដំបូង​ខេត្ត សៀមរាប​។​

​លោក​បន្តថា កាល​ថ្ងៃទី​29 ខែ ឧសភា ឆ្នាំ​2020 យើង​បាន​សហការ​ជាមួយ​តំបន់​ប្រ​ត្តិ​ប​ត្ត​សឹក​រង​ខេត្ត និង​ក្រុម​កា​ងារ​ទទួល​ពលករ​ដែល​ដឹកនាំ​ដោយ​លោកស្រី​យូ​សុភា​អភិបាលរង​ខេត្ត​បាន​ទៅ​ទទួល​ពលករ​ចំនួន​១៩​នាក់ ក្នុងនោះ​មាន​កុមារ​អាយុ 6​ខែ​ម្នាក់ នឹង​អាយុ 3​ឆ្នាំ​ម្នាក់ នៅ​ភូមិ​ក្លិន​ទា ឃុំ​សឹង្ហ ស្រុក​អូរជ្រៅ ខេត្តបន្ទាយមានជ័យ​។ លុះ​ថ្ងៃទី 30 ខែឧសភា ឆ្នាំ​2020 យើង​បានធ្វើការ​សំភាសន៍ ជា មួយ​ពលករ​ទាំងអស់​ពិនិត្យឃើញថា​ក្នុង​ពលករ​ទាំង​១៧​នាក់​មាន​ពីរ​នាក់​ជា​មេខ្យល់​ដែលមាន​ឈ្មោះ​ដូចខាងលើ​។​

លោកនាយ​កា​រិ​យា​ល័​ល​បន្ថែមថា​តាម​ចម្លើយសារភាពរ​បស់ជនស​ង្ស័​យ​បាន​សារភាពថា​ពួកខ្លួន​ទាំងពីរ​នាក់​បាន​ទំនាក់ទំនង​ថៅកែ​នៅ​ប្រទេស​ថៃ​(​រាក់​យ៉ង​)​។​ដោយ​ថៅកែ​ត្រូវការ​កម្មករ​ខ្លួន​ក៏បាន​ជ្រើសរើស​ពលករ​ទាំងអស់នេះ​ដោយ​សន្យាថា​មិនបាច់​មាន​លិខិតឆ្លងដែន​ទេ​គឺ​គេ​យក​ម្នាក់​៣.០០០​បាត​ពី​ថៅកែ​ហើយ​រត់ការ​ឆ្លងដែន​ដល់​រាក់​យ៉ង​ប្រទេស​ថៃ​។​

​លុះ​បានធ្វើការ​ទើប​ថៅកែ​កាត់​ប្រាក់ខែ​ពី​ពលករ​វិញ​ម្នាក់​៣.០០០​បាត​។​រីឯ​ពលករ​ទាំង​១៥​នាក់​បាន​ឆ្លើយថា​មេខ្យល់​ទាំង​២​នាក់​បាន​សន្យាថា​នឹង​នាំ​ពួកខ្លួន​ទាំងអស់គ្នា​ទៅដល់ រាក់​យ៉ង​ប្រទេស​ថៃ​។ បានការ​ងារ​ធ្វើ​ទើប​កាត់​ប្រាក់ខែ​ឈ្នួល​ម្នាក់​៣.០០០​បាត​វិញ​។​ការធ្វើដំណើរ​ពុំមាន​លិខិតឆ្លងដែន​ទេ​លុះដល់​ព្រំដែន​ភូមិ​ក្លិន​ទា​ឃុំ​សឹង្ហ​ត្រូវ​សមត្ថកិច្ច​ចាប់បាន​បញ្ជូន​មកវិញ​បែបនេះ​។​

​ក្រោយពី​សាកសួរ ជនសង្ស័យ និង​ត្រូវ​បញ្ជូនទៅ​តុលាការ​នៅ​ថ្ងៃទី​៣១​ខែឧសភា​នេះ ក្រោម​បទ​ចោទ ការនាំចេញ​ដោយ​មិន​ស្របច្បាប់​សម្រាប់​នាំ​ឆ្លងដែន​។​ចំណែក​ក្រុម​ពលករ​ទាំងអស់​គឺ​អប់រំ​និង​អោយ​វិលត្រឡប់​ទៅផ្ទះ​វិញ​៕S/​