ទីបំផុត ឥណ្ឌា ព្រម​ប្រគល់​ព្រាប​ចារកម្ម​ឱ្យទៅ​ប៉ា​គី​ស្ថាន វិញ​

168
ចែករម្លែក

ទីបំផុត ប៉ូលិស​ឥណ្ឌា បាន​ព្រម​លែង​ព្រាប​មួយ​ក្បាល​ដែលជា​កម្មសិទ្ធិ​របស់​អ្នកនេសាទ​ជនជាតិ ប៉ា​គី​ស្ថាន ម្នាក់​វិញ​ហើយ ក្រោយពី​លទ្ធផល​ស៊ើបអង្កេត​រកឃើញថា ព្រាប​ដែល​បាន​ហើរ​ឆ្លង ព្រំដែន​ដ៏​ចម្រូងចម្រាស​រវាង​ប្រទេស​ប្រដាប់​ដោយ​សព្វាវុធ​នុយក្លេអ៊ែរ​ទាំងពីរ មិនមែនជា ភ្នាក់ងារ​ចារកម្ម​យកការណ៍​សម្ងាត់​ដូច​ការសង្ស័យ​នេះ​បើ​យោងតាម​មន្ត្រី​បានបញ្ជាក់​កាលពី ថ្ងៃ​សុក្រ ទី​២៩ ខែឧសភា​។​
​ ​
​លោក សៃ​ឡេ​ន​ដ្រា មី​ស្រា (Shailendra Mishra) មន្ត្រីប៉ូលិស​ជាន់ខ្ពស់​នៅ​តំបន់​កា​ស្មៀ ដែល គ្រប់គ្រង​ដោយ​ឥណ្ឌា និយាយថា “​ព្រាប​នេះ​ត្រូវបាន​ដោះលែង​កាលពី​ថ្ងៃទី​២៨ ខែឧសភា បន្ទាប់ពី​រក​មិនឃើញ​ចំណុច​គួរឱ្យ​សង្ស័យ​”​។ ទោះជា​យ៉ាងណា គ្មាន​ការបញ្ជា​ក់ថា​លែង​នៅ កន្លែង​ណា ហើយ​ថា​តើ​វា​បាន​ហើរ​ទៅរក​ម្ចាស់​របស់​វា​វិញ ឬ​យ៉ាងណា​ឡើយ​។
​ ​
​កន្លងមក​ម្ចាស់​ព្រាប​នេះ​បាន​ជំរុញ​ឱ្យ​ឥណ្ឌា ប្រគល់​វា​ឱ្យទៅ​គាត់​វិញ ក្រោយពី​អ្នកភូមិ​ប្រទះ ឃើញ​វា ហើយ​ចាប់​ប្រគល់ឱ្យ​ប៉ូលិស​។​
​ ​
​លោក ហា​ប៊ី​ប៊ូ​ឡា (Habibullah) ដែលជា​ម្ចាស់​ព្រាប​នេះ​បាន​ប្រាប់​ទីភ្នាក់ងារ​ព័ត៌មាន Reuters កាលពី​ថ្ងៃ​សុក្រ​សប្ដាហ៍​នេះ​ថា “​វា​គ្រាន់តែ​ជា​បក្សី​មិន​ដឹងអី​មួយ​ក្បាល​ប៉ុណ្ណោះ​”៕ ប្រែ​សម្រួលៈ​ខុម​

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ