បុរស​ចំណាស់​បំផុត​ក្នុង​ពិភពលោក​បង្ហើប​ប្រាប់​អាថ៌កំបាំង​គួរឱ្យភ្ញាក់ផ្អើល​

260
ចែករម្លែក

លោកតា​ម្នាក់​មកពី​ប្រទេស​រ៉ូ​ម៉ា​នី ទទួលបាន​តំណែង​ជើងឯក​គ្រង​កំណត់ត្រា​ឯតទគ្គ​កម្ម ជា​បុរស​ចំណាស់​បំផុត​ក្នុង​ពិភពលោក ហើយ​បាន​បង្ហើប​ប្រាប់​អាថ៌កំបាំង​គួរឱ្យ​ភ្ញាក់​ថា សេចក្ដីស្រឡាញ់​ជា​ឱសថ​ទិព្វ​ធ្វើឱ្យ​គាត់​អាយុ​វែង​។​
​ ​
​លោកតា ឌូ​មី​ទ្រូ កូ​ម៉ា​ណេ​ស្គូ (Dumitru Comanescu) ដែលមាន​អាយុ ១១១ ឆ្នាំ និង ២០៣ ថ្ងៃ​ទទួលបាន​តំណែង​នេះ ក្រោយពី​លោកតា​ជនជាតិ​អង់គ្លេស បប់ វ៉េ​ថុ​ន (Bob Weighton) ដែលជា​អ្នក​គ្រង​តំណែង​ចាស់​បានទទួល​មរណភាព​កាលពី​ថ្ងៃទី​២៨ ខែឧសភា ក្នុង​វ័យ ១១២ ឆ្នាំ​។​
​ ​
​លោកតា​ជនជាតិ​រ៉ូ​ម៉ា​នី រូបនេះ​បានកើត​នៅ​ថ្ងៃទី​៨ ខែវិច្ឆិកា ឆ្នាំ​១៩០៨ នៅ​ប្រូ​វី​តា ដេ ចូ​ស (Proviţa de Jos) ក្នុង​សង្កាត់​ដ្រា​ហ្គា​នៀសា (Drăgăneasa) តំបន់​ប្រា​ហូ​វ៉ា (Prahova) ប្រទេស​រ៉ូ​ម៉ា​នី​។
​ ​
​លោកតា​និយាយថា “​ខ្ញុំ​ពិតជា​មាន​មោទនភាព​ដែល​បាន​ក្លាយជា​បុរស​ចំណាស់​បំផុត ក្នុង​ពិភពលោក និង​តំណាងឱ្យ​ប្រទេស​រ៉ូ​ម៉ា​នី ក្នុង​កម្រិត​ខ្ពស់បំផុត​បែបនេះ​។ វា​ពិតជា​ស្ទើរ​មិន គួរឱ្យ​ជឿ​!”​។
​ ​
​លោក​បាន​បន្តថា អាថ៌កំបាំង​ដែល​ធ្វើឱ្យ​គាត់​អាយុ​វែង​ដល់​ម្លឹ​ង​គឺ​ដោយសារ​ការស្រឡាញ់ ពី​ប្រពន្ធ កូនប្រុសៗ និង​ចៅៗ​របស់គាត់​៕ ប្រែ​សម្រួលៈ​ខុម​

ទីតាំងផ្សាយពាណិជ្ជកម្ម