លោក យើ​ហ្គេ​ន ក្លប់ មិន​ប្រកាន់​ថា ក្រុម លី​វឺ​ភូ​ល​លើក​ពាន​ជើងឯក​នៅទីណា​នោះទេ

95
ចែករម្លែក

​លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp) គ្រូបង្វឹក​ក្រុម Liverpool អះអាងថា លោក​មិន​ប្រកាន់​ទេ ប្រសិនបើ ក្រុម​លី​វឺ​ភូ​ល​( Liverpool) មិនអាច​លើក​ពាន​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក​នៅលើ​ទឹកដី Anfield ។​
​ ​
​ការប្រកួត​សំខាន់ៗ​មួយចំនួន​គ្រោង​នឹងធ្វើ​នៅ​ទីលាន​អព្យាក្រឹត​មួយ​ជា​ផ្នែក​នៃ​គម្រោង​ចាប់ផ្តើម​ការប្រកួត​ឡើងវិញ​នៅ​ថ្ងៃទី​១៧​ខែមិថុនា​។​
​ ​
​ការប្រកួត​ទាំងអស់​នឹងត្រូវ​ធ្វើឡើង​ដោយ​បិទទ្វារ ដូច្នេះ​ក្រុម Liverpool នឹង​មិនអាច​ចែករំលែក ឱកាស​អបអរ​ពាន​នេះ​ជាមួយ​អ្នកគាំទ្រ​របស់ខ្លួន​នោះទេ​។​
​ ​
​ប៉ុន្តែ​មានការ​ប៉ាន់ប្រមាណ​ថ្មីៗ​នេះ​ថា ក្រុម Liverpool ប្រហែលជា​មិនអាច​លើក​ពាន​នៅ​ពហុ កីឡដ្ឋាន Anfield ទេ ខណៈ​ពួកគេ​ត្រូវធ្វើ​ការប្រកួត​នៅសល់​នៅ​ទីលាន​កណ្តាល​មួយ ដើម្បី ជៀសវាង​ការប្រមូលផ្តុំ​ធំ​។​
​ ​
​ទោះបីជា​យ៉ាងណា លោក ក្លប់ អះអាងថា វា​គឺជា​រឿង​ពិសេស​បំផុត​សម្រាប់​ក្រុម Liverpool ក្នុង​ការលើក​ពាន​ជើងឯក​លី​ក​លើកដំបូង​ក្នុង​រយៈពេល​៣០​ឆ្នាំ ដោយ​មិន​ខ្វល់​ថា ធ្វើឡើង​នៅ ទីណា​នោះទេ​។​
​ ​
​លោក​បន្តថា “​លើក​នៅទីណា​ខ្ញុំ​មិនដឹង​ទេ​។ យើង​សង្ឃឹមថា វា​នឹង​កើតឡើង​នៅ​ពហុ​កីឡដ្ឋាន Anfield ប៉ុន្តែ​យើង​មិនដឹង​ទេ ហើយ​វា​ក៏​មិន​សំខាន់​រឿង​ទីកន្លែង​នោះដែរ​”៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

លោក យើ​ហ្គេ​ន ក្លប់ (Jurgen Klopp)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ