លោក យើ​ហ្គេ​ន ឃ្លី​ន​ស្មាន់ ទទូច​កុំ​ឲ្យ ហ៊ែ​រី ខេន ចាក​ចេញពី​ក្លិប​តូ​តិ​ន​ហេម

183
ចែករម្លែក

លោក យើ​ហ្គេ​ន ឃ្លី​ន​ស្មាន់ (Jurgen Klinsmann) បាន​អំពាវនាវ​ដល់​កីឡាករ ហ៊ែ​រី ខេន (Harry Kane) ឲ្យ​បន្ត​នៅ​ជាមួយ​ក្លិប​តូ​តិ​ន​ហេម​( Tottenham) ហើយ​មិនបាច់​ចាកចេញ​ដើម្បី​រក​ឱកាស លើក​ពាន​ដូចដែល​លោក​ធ្លាប់ធ្វើ​កាលពី​ឆ្នាំ​១៩៩៥​នោះទេ​។​
​ ​
​លោក ឃ្លី​ន​ស្មាន់ ជា​អតីត​ជម្រើសជាតិ​អាល្លឺម៉ង់​ទទួលបាន​ការគោរព​ច្រើន​នៅ​ក្លិប​ស្ពឺរ​( Spurs) ដោយសារតែ​ការចំណាយ​ពេល​ពីរ​ដំណាក់កាល​របស់លោក​ជាមួយ​ក្លឹប​នេះហើយ​លើក​ទី​១ គឺ​កើតមាន​កាលពី​រដូវ​កាល​១៩៩៤/៩៥​។
​ ​
​លោក​រកបាន​២០​គ្រាប់ អំឡុង​ការបង្ហាញ​ខ្លួន​លើកដំបូង​នៅ​ក្របខ័ណ្ឌ​ព្រី​មី​ញ៉េ​លី​ក ប៉ុន្តែ​បាន ចាក​ចេញទៅ​ចូលរួម​ជាមួយ​ក្លិប​បៃ​យឺន​ម៉ូ​និ​ច​( Bayern Munich) បន្ទាប់ពី​ចំណាយពេល​បាន ត្រឹម​១​ឆ្នាំ​នៅ​ពហុ​កីឡដ្ឋាន White Hart Lane ។​
​ ​
​ជាមួយ​ក្លិប Bayern លោក ឃ្លី​ន​ស្មាន់ បាន​លើក​ពាន UEFA Cup និង​ពាន​ក្របខ័ណ្ឌ Bundesliga ប៉ុន្តែ​អតីត​ខ្សែប្រយុទ្ធ​រូបនេះ​បាន​ទទូច​ឲ្យ​ខ្សែប្រយុទ្ធ ហ៊ែ​រី ខេន កុំ​ចាក​ចេញពី​ក្លឹប ដើម្បី​ស្វែង រកពាន​ជើងឯក​ឲ្យ​សោះ​។​
​ ​
​លោក ឃ្លី​ន​ស្មាន់ បាន​និយាយថា “​ខេន អាច​សម្រេចបាន​អ្វីៗ​គ្រប់យ៉ាង ប្រសិនបើ​គាត់​ដាក់ចិត្ត ដាក់​កាយ​។ គាត់​មាន​ទេពកោសល្យ ហើយ​នៅពេលនេះ ខេន ស្ថិតក្នុង​កម្រិត​ចាស់ទុំ​ក្នុង អាជីព​”​។
​ ​
​លោក ឃ្លី​ន​ស្មាន់ បន្តថា “​ខេន មិនមែន​នៅ​ក្មេង​ទៀត​ទេ បើទោះបីជា​យើង​គិតថា គាត់​នៅ ក្មេង​ក៏ដោយ​”​។​
​ ​
​ខេន ត្រូវបាន​គេ​ភ្ជាប់​ទៅនឹង​កិច្ចព្រមព្រៀង​ផ្ទេរ​ចេញពី Spurs ទៅ​ចូលរួម​ជាមួយ​ក្លិប​ម៉េ​ន​ឆេ​ស្ទ័​រ យូ​ណាយ​ធី​ត​ក្នុងតម្លៃ​២០០​លាន​ផោន​នៅ​រដូវក្តៅ​នេះ ហើយ​ថ្មីៗ​នេះ​បាន​សារភាពថា ខ្លួន​អាច នឹង​ចាក​ចេញពី​ក្លិប Spurs ប្រសិនបើ​ក្រុម​នេះ​នៅតែ​បន្ត​ខកខាន​ឱកាស​លើក​ពាន​ជើង ឯក​ដដែលៗ​៕ ប្រែ​សម្រួល​: ពិសិដ្ឋ​

កីឡាករ ហ៊ែ​រី ខេន (Harry Kane)

ទីតាំងផ្សាយពាណិជ្ជកម្ម