ក្លិប P S G គ្រោង​ផ្តល់​កិច្ចសន្យា​អចិន្ត្រៃយ៍​ដល់​កីឡាករ ម៉ូ​រ៉ូ អ៊ី​កា​ឌី​

102
ចែករម្លែក

តាម​សេចក្តីរាយការណ៍​ថា ខ្សែប្រយុទ្ធ​ខ្ចី​ជើង ម៉ូ​រូ អ៊ី​កា​ឌី (Mauro Icardi) គ្រោង​នឹង​ចុះ​កិច្ច​ព្រម លេង​អចិន្ត្រៃយ៍​ជាមួយ​ក្លិប Paris Saint Germain(PSG )​។​
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​អា​ហ្ស​ង់​ទីន​នេះ​បាន​ចូលរួម​ជាមួយ​ក្លិប​យក្ស​នៅ​ក្របខ័ណ្ឌ​លី​ក​១( Ligue 1 )​នេះ​ក្នុង​កិច្ចសន្យាខ្ចី​ជើង​ពី​ក្លិប​អ៊ី​ន​ធ័​រ មី​លេន​( Inter Milan) កាលពីដើម​រដូវ​កាល​ឆ្នាំ​២០១៩-២០ ហើយ​ធ្វើ​ល្អ​នៅ​ប្រទេស​បារាំង ដោយ​រកបាន​២០​គ្រាប់​ក្នុងការ​បង្ហាញមុខ​៣១​លើក​សម្រាប់​ក្រុម PSG ។​
​ ​
​គ្រូបង្វឹក ថូ​ម៉ាស ទូ​ចេ​ល (Thomas Tuchel) ជា​គ្រូបង្វឹក​របស់​ក្រុម PSG ក៏​គ្រោង​ពឹង​ផ្អែកលើ ខ្សែប្រយុទ្ធ​រូបនេះ​ដល់​រដូវ​កាល​ក្រោយ​ផងដែរ ស្របពេល​កីឡាករ អ៊ី​កា​ឌី គ្រោង​នឹង​ចាកចេញ ពី​អាជីព​នៅ​ក្របខ័ណ្ឌ Serie A ជា​ផ្លូវការ​នៅ​ឆ្នាំនេះ​។​
​ ​
​ក្លិប PSG បាន​យល់ព្រម​តម្លៃ​ផ្ទេរ​៤៥​លាន​ផោន​ជាមួយ​ក្លិប Inter Milan ដោយ​តម្រូវ​ឲ្យ​បន្ថែម ៦​លាន​ផោន​ទៀត​នៅពេល​បន្ទាប់​។​
​ ​
​បើទោះបីជា​ប្រឈម​នឹង​ការប្រកួតប្រជែង​ពី​ខ្សែប្រយុទ្ធ អេ​ឌី​ន​សិន កា​វ៉ា​នី (Edinson Cavani ) ក៏ដោយ ក៏​ខ្សែប្រយុទ្ធ អ៊ី​កា​ឌី ត្រូវបាន​គេ​ចាត់ទុកជា​ជម្រើស​ទី​១​របស់លោក ទូ​ចេ​ល ដែរ​កាលពី​រដូវ​កាល​មុន​។​
​ ​
​ដោយ​ចាប់​ដៃគូ​ជាមួយ ឃី​លៀន អឹម​បា​ប៉េ (Kylian Mbappe) និង នី​ម៉ា (Neymar) លេង​នៅ តំបន់​ប្រយុទ្ធ​ទាំងបី កីឡាករ​វ័យ​២៧​ឆ្នាំ​រូបនេះ​រកបាន​១២​គ្រាប់​ក្នុងការ​បង្ហាញមុខ​២០ លើក​មុនពេល​មានការ​ផ្អាក​ការប្រកួត​ដោយសារ​ការរីក​រាលដាល​វីរុស​កូ​រ៉ូ​ណា​៕ ប្រែ​សម្រួល​: ពិសិដ្ឋ

ខ្សែប្រយុទ្ធ​ខ្ចី​ជើង ម៉ូ​រូ អ៊ី​កា​ឌី (Mauro Icardi)

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ