បបរ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​

257
ចែករម្លែក

ជំងឺ​ទឹកនោមផ្អែម និង​ជំងឺ​លើស​សម្ពាធ​ឈាម​ជា​ជំងឺ​ដែល​មនុស្ស​ភាគច្រើន​កើតមាន​។ ដូចនេះ ខាងក្រោម​នេះ​យើងខ្ញុំ​នឹង​ណែនាំ​អ្នក​ពី​គ្រឿងផ្សំ និង​របៀប​ធ្វើ​បបរ​ពីរ​ប្រភេទ​នេះ​សម្រាប់ អ្នក​ដែលមាន​ទឹកនោមផ្អែម​។​

​បបរ​សណ្តែកខៀវ​
​អ្នក​អាច​យក​អង្ករខ្សាយ​ចំនួន​៥០​ក្រាម ទៅ​ដាំ​ជាមួយ​សណ្តែកខៀវ​ចំនួន​៥០​ក្រាម​មក​ញ៉ាំ​បាន ព្រោះ​នៅក្នុង​សណ្តែកខៀវ​មាន​សារធាតុ​ដែល​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​អ្នក ដែល​ស័ក្តិសម សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម រួមជាមួយ​ជំងឺ​លើស​សម្ពាធ​ឈាម ប៉ុន្តែ​ប្រសិនជា​អ្នក មាន​ជំងឺ​ទឹកនោមផ្អែម​ជាមួយ​ជំងឺ​ដែល​ទាក់ទង​នឹង​ក្រលៀន អ្នក​មិនអាច​ញ៉ាំ​បានទេ​។​

​បបរ​ការ៉ុត​
​អ្នក​អាច​យក​ការ៉ុត​ដែល​ស្រស់​ចំនួន​៥០​ក្រាម ដាំ​ជាមួយ​អង្ករខ្សាយ​ចំនួន​១០០​ក្រាម​ញ៉ាំ​បាន​។ បបរ​មួយ​ប្រភេទ​នេះ​ស័ក្តិសម​សម្រាប់​អ្នក​ដែលមាន​ជំងឺ​ទឹកនោមផ្អែម​លាយ​ជាមួយ​ជំងឺ​លើស​សម្ពាធ​ឈាម​៕ ដោយៈ health.com.kh

ទីតាំងផ្សាយពាណិជ្ជកម្ម