តើ​មាន​អាហារ​អ្វីខ្លះ​ដែល​ងាយ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឆាប់​ប្រតិកម្ម​?

166
ចែករម្លែក

នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​ត្រូវតែ​ប្រុងប្រយ័ត្ន​ពី​អាហារ​ជាងគេ ព្រោះ​មាន​អាហារ​ខ្លះ អាចធ្វើ​ឲ្យ​អ្នក​ប្រតិកម្ម ជា​ហេតុដែល​អាចធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សុខភាព​អ្នក​ណាស់​។ ដូចនេះ​តើ មាន​អាហារ​អ្វីខ្លះ​ដែល​ក្រោយ​ពេលដែល​អ្នក​បរិភោគ​រួច វា​ងាយ​ធ្វើ​ឲ្យ​អ្នក​ប្រតិកម្ម​នោះ​?

​ពពួក​ប្រូតេអ៊ីន​
​អាហារ​ពពួក​មាន​ប្រូតេអ៊ីន​ងាយ​ធ្វើ​ឲ្យ​អ្នក​ប្រតិកម្ម​ណាស់​ដូចជា បង្គា និង​ក្តាម​ជាដើម ប៉ុន្តែ​នៅ ចន្លោះពេល​មាន​ផ្ទៃពោះ អ្នក​ត្រូវតែ​បរិភោគ​អាហារ​ដែលមាន​ប្រូតេអ៊ីន​ច្រើន​ទើប​ល្អ​ចំពោះ សុខភាព​អ្នក ដូចនេះ​អ្នក​អាច​បរិភោគ​ពពួក​សណ្តែក ត្រី និង​សាច់ ព្រោះ​វា​មាន​ប្រូតេអ៊ីន​ដូចគ្នា​។​

​ពពួក​បន្លែ​ផ្លែឈើ​
​ផ្លែស្វាយ គូ​រេ​ន និង​ស្ត្រ​ប៊ី​រី​គឺជា​ផ្លែឈើ​ដែល​ងាយ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ឆាប់​ប្រតិ​កម្មណាស់ ដូចនេះ​នៅពេលដែល​អ្នក​បរិភោគ អ្នក​គួរតែ​ប្រុងប្រយ័ត្ន ប៉ុន្តែ​អ្នក​ត្រូវតែ​បរិភោគ​បន្លែ​បៃតង ជំនួស​វិញ ព្រោះ​អ្នកត្រូវការ​ពពួក​វីតាមីន​ដើម្បី​ទ្រទ្រង់​រាងកាយ​។​

​ពពួក​សណ្តែក​
​សណ្តែក​ដែល​ងាយ​ធ្វើ​ឲ្យ​ស្ត្រី​មាន​ផ្ទៃពោះ​ប្រតិកម្ម​គឺ​សណ្តែក​លឿង​ដូចនេះ​បើ​អ្នក​ប្រតិកម្ម​នឹង សណ្តែក​នេះ អ្នក​អាច​ជ្រើសរើស​សណ្តែក​ផ្សេង​មក​បរិភោគបាន​ដើម្បី​ទទួលបាន​សារធាតុ ចិញ្ចឹម​បាន​គ្រប់គ្រាន់​។​

​សណ្តែកដី​
​នៅពេលដែល​អ្នក​បរិភោគ​សណ្តែកដី​នៅពេលដែល​អ្នកមាន​ផ្ទៃពោះ អ្នក​ត្រូវតែ​ប្រយ័ត្ន ព្រោះ​សណ្តែកដី​ក៏​ជា​ប្រភព​ដែល​អាចធ្វើ​ឲ្យ​អ្នក​ប្រតិកម្ម​យ៉ាង​ងាយ ដូចនេះ​នៅពេលដែល អ្នក​បរិភោគ អ្នក​គួរតែ​សាកមើល​ជាមុនសិន បើ​គ្មានអ្វី​កើតឡើង អ្នក​អាច​បន្ត​បរិភោគបាន ព្រោះ​វា​ក៏​ល្អ​ចំពោះ​សុខភាព​អ្នក​និង​កូន​ដែរ​៕ ដោយៈ health.com.kh

អាជ្ញាប័ណ្ណចែកចាយផ្តាច់មុខ