“​សៀវភៅ​គម្រប​ស​អំពី​ការអភិវឌ្ឍ​រូបមន្ត​ធ្វើ​ទេសចរណ៍​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​ប្រកាស​ជា​ផ្លូវការ​

140
ចែករម្លែក

“​សៀវភៅ​គម្រប​ស​អំពី​ការអភិវឌ្ឍ​រូបមន្ត​ធ្វើ​ទេសចរណ៍​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​ដែល​រួមគ្នា​សិក្សា​ស្រាវជ្រាវ​និង​សរសេរ​ដោយ​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ទិន្នន័យ​ទំហំ​ធំ​អំពី​វប្បធម៌​និង​ទេសចរណ៍​ចិន​នៃ​សាកលវិទ្យាល័យ​ភាសាបរទេស​លេខ​២​ក្រុង​ប៉េកាំង​មជ្ឈមណ្ឌល​សិក្សា ស្រាវជ្រាវ​គម្រោង​ទេសចរណ៍​វៃឆ្លាត​ខេត្ត​យូ​ន​ណាន​និង​វិទ្យាស្ថាន​សិក្សា​ស្រាវជ្រាវ​ឧស្សាហកម្ម​វប្បធម៌​និង​ទេសចរណ៍​នៃ​ក្រុមហ៊ុន​TENCENT បាន​ត្រូវ​ប្រកាស​ជា​ផ្លូវការ​នៅ​ថ្ងៃទី​១៨ ខែឧសភា ឆ្នាំ ២០២០​ដើម្បី​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ទេសចរណ៍​ឌីជីថល​ក្នុង​យុគសម័យ​ទំនើប​និង​ថ្មី​។​

​រូបមន្ត​“​ធ្វើ​ទេសចរណ៍​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​ជា​រូបមន្ត​អភិវឌ្ឍ​ប្រព័ន្ធ​ទេសចរណ៍​ដែលមាន​លក្ខណៈ​វៃឆ្លាត​មួយ​។ តាម​“​សៀវភៅ​គម្រប​ស​”​នេះ​បានឱ្យដឹងថា​ក្នុង​រយៈពេល​២​ឆ្នាំ ក្រោយពី​ចាប់ដំណើរការ​អនុវត្ត​គម្រោង​“​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​មក​ព័ត៌មាន​គ្រប់​ប្រភេទ​បាន​ត្រូវ​ត​ភ្ជាប់​គ្នា​តាម​បណ្តាញ​អ៊ី​ន​ធើ​ណេ​ត​ឱ្យទាន់​ពេលវេលា​ដែល​បានបង្ហាញ​ឱ្យឃើញ​ពី​រូបភាព​ទេសចរណ៍​ថ្មី​នៃ​ខេត្ត​យូ​ន​ណាន​ទាំងមូល​។ ឈរលើ​មូលដ្ឋាន នៃ​ការជោគជ័យ​របស់​ខេត្ត​យូ​ន​ណាន​មាន​ប្រទេស​និង​តំបន់​មួយចំនួន​លើ​ពិភពលោក​កំពុង​សាកល្បង​ឬ​បានទទួល​សមិទ្ធផល​ជាក់ស្តែង​ក្នុង​ការសិក្សា​ស្រាវជ្រាវ​អំពី​គម្រោង​“​ធ្វើ​ទេសចរណ៍​ដោយ​ប្រើ​ទូរស័ព្ទ​”​។​

​គិត​មកដល់​ចុងឆ្នាំ​២០១៩ កម្មវិធី​App “​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​នេះ​បាន​ត្រូវគេ​ដោ​ន​ឡូត​៥ លាន​ដង ដែល​បានផ្តល់​សេវាកម្ម​ដល់​សាធារណជន​ជាង​១០០ លាន​លើក ។​ក្រោយពី​ដាក់ឱ្យ​ប្រើប្រាស់​នូវ​កម្មវិធី​នេះ​រយៈកាល​ជា​មធ្យម​នៃ​ការដោះស្រាយ​ករណី​ប្តឹងតវ៉ា​ពី​ទេសចរ​មក​ខេត្ត​យូ​ន​ណាន​បាន​ត្រូវ​កាត់បន្ថយ​ដល់​តែ​៤ ម៉ោង ២០ នាកទី ។​

គម្រោង​“​ដើរលេង​ខេត្ត​យូ​ន​ ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​នេះ​អាច​ជំរុញ​ការអនុវត្ត​គ​ម្រោ​ង​“​រដ្ឋាភិបាល​ឌីជីថល​”​ដែល​បាន​ផ្តល់ព័ត៌មាន​ជាក់ស្តែង​ និង​ពិតប្រាកដ​ដល់​ស្ថាប័ន​រដ្ឋាភិបាល​លើកកម្ពស់​ល​ប្រសិទ្ធភាព​ការងារ​រដ្ឋាភិបាល​និង​ជួយ​ឱ្យ​រដ្ឋាភិបាល​ស្វែងយល់​ពី​តម្រូវការ​របស់​មហាជន​។ ម្យ៉ាងទៀត​គម្រោង​នេះ​បាន​បង្កើនល្បឿន​នៃ​ការផ្លាស់​ទម្រង់​អភិវឌ្ឍ​ប្រព័ន្ធ​ឌីជីថល​នៃ​ឧស្សាហកម្ម​វប្បធម៌​និង​ទេសចរ​ណ៍ហើយ​បានក្លាយ​ទៅជា​គម្រោង​គំរូ​សម្រាប់​ជំរុញ​ការអភិវឌ្ឍ​ប្រព័ន្ធ​ទេសចរណ៍​ឌីជីថល​។​

​សូមបញ្ជាក់ថា​លោកអ្នក​អាច​ទស្សនា​មើល​គណនី​WECHAT នៃ​គម្រោង​“​ដើរលេង​ខេត្ត​យូ​ន​ណាន​ដោយ​ប្រើ​ទូរស័ព្ទ​តែមួយ​គ្រឿង​”​ហើយ​ផ្ញើ​អក្សរ​“​សៀវភៅ​គម្រប​ស​”​ក៏​អាច​មើល​“​សៀវភៅ​គម្រប​ស​”​អេ​ឡិច​ត្រូ​និ​ច​ដែរ​ ៕ ដោយ​វ៉ាង ហួន​

កម្មវិធី App“​ដើរលេង​ខេត្ត​យូ​ន​ណាន​”​ផ្តល់​សេវាកម្ម​កាន់តែ​ងាយស្រួល​ដល់​ទេសចរ​